សមត្ថកិច្ចឃាត់ខ្លួនស្រីម្នាក់ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន

នៅថ្ងៃទី ០១.០៣.២០២២ វេលាម៉ោង ២៣:៣០ នាទី កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ បានចុះសហការជាមួយកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនការិយាល័យ ក១ បានចុះបង្រ្កាបករណីជួញដូរនឹងរក្សាទុកគ្រឿងញៀនខុសច្បាប់ នៅចំណុច អាផាតាមែន វីនឹសផាវីលាន ជាន់ទី២ បន្ទប់លេខ ២១៦ ផ្លូវ វត្តចាស់ ក្រុមទី៥ ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ឃាត់ខ្លួនម្នាក់ឈ្មោះ កែវ ម៉ាលីន ហៅ ឡេ ធីឡាង ភេទស្រី អាយុ ៣៧ ឆ្នាំ ទីលំនៅបច្ចុប្បន្ន អាផាតាមែន វីនឹសផាវីលាន ជាន់ទី២ បន្ទប់លេខ ២១៦ ផ្លូវវត្តចាស់ ក្រុមទី៥ ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។  វត្ថុតាងដកហូត :

១./សៅក្រាមពណ៌សថ្លា ចំនួន១៣កញ្ចប់(កញ្ចប់ធំចំនួន ០៣ កញ្ចប់ នឹងកញ្ចប់តូចចំនួន១០ កញ្ចប់) ។

២./ជញ្ជីញសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០៣ គ្រឿង ។

៣./ម៉ាសុីនសម្រាប់អ៊ុតថង់ប្លាស្ទិចចំនួន០២គ្រឿង ។

បច្ចុប្បន្ន ករណីខាងលើបានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀនការិយាល័យ ក១ ដើម្បីបន្តនីតិវិធី ៕