សមត្ថកិច្ចឃាត់មុខសញ្ញាជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនរងគ្រោះនៅស្ទឹងមានជ័យ

កាលពីថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២២ វេលាម៉ោង ១២ម៉០០នាទី កម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ សហការជាមួយកម្លាំងផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ពេលល្បាតមកដល់ចំណុចបណ្តោយផ្លូវ មុនីរ៉េត ភូមិ ទ្រា២ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ ក៏ប្រទះឃើញជនសង្ស័យម្នាក់ឈ្មោះ ណាល់ ផានីន ហៅ ទីន ភេទ ប្រុស អាយុ ១៧ឆ្នាំ ជិះម៉ូតូ ០១គ្រឿងម៉ាក និច ពណ៌ ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១GV-៧៧១៨ នៅតាមផ្លូវ ដោយមានការសង្ស័យ (ភិនភាគដូចជនសង្ស័យធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនរងគ្រោះម្នាក់មិនស្គាល់អត្តសញ្ញាណ ភេទ ស្រី ជិះម៉ូតូ ០១គ្រឿងម៉ាក ស្គុបពី ពណ៌ ស មិនចាំស្លាកលេខ ដែលបានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០២២ វេលាម៉ោង ២៣ម៉៤៧នាទី នៅចំណុចបណ្តោយផ្លូវ បេតុង ភូមិ ទ្រា២ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ) កម្លាំងសមត្ថកិច្ចយើងបានហៅធ្វើការត្រួតពិនិត្យ និងនាំខ្លួនយកមកស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ធ្វើការសាកសួរ ហើយបានឆ្លើយសារភាពថារូបគេ បក្ខពួកគេចំនួន ៩នាក់ទៀត ពិតជាបានធ្វើសកម្មភាពឆក់យកការបូបស្ពាយរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន (តែជនរងគ្រោះបានដណ្តើមកាបូបស្ពាយមកវិញបាន) ចំណែកជនសង្ស័យ ៩នាក់ទៀត ឈ្មោះកុង, ឈ្មោះ គុណ និងឈ្មោះ សាល និងបក្ខពួកចំនួន០៦នាក់ទៀតមិនស្គាល់អត្តសញ្ញាណ ភេទ ប្រុស បាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ ។

ជនសង្ស័យឈ្មោះ ណាល់ ផានីន ហៅ ទីន ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ភូមិ ព្រែកទាល់ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។ គ្មានផ្ទុកសារធាតុញៀន

វត្ថុតាងចាប់យកដូចជា : ម៉ូតូ ០១គ្រឿងម៉ាក និច ពណ៌ ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១GV-៧៧១៨ (របស់ជនសង្ស័យ) ។

បច្ចុប្បន្នជនសង្ស័យ​​​ឈ្មោះ ណាល់ ផានីន កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីអនុវត្តតាមនីតិវិធី៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online