សមត្ថកិច្ចចាប់វាយខ្នោះក្មេងស្ទាវ ០២ នាក់ពាក់ព័ន្ធករណីគប់កញ្ចក់ឡានអ្នកដទៃ
នៅថ្ងៃទី ២២ ខែ សីហា ឆ្នាំ២០២០ សមត្ថកិច្ចនគរបាល
នៃអធិការដ្ឋាននគរបាលស្រុកបារាយណ៏ បានប្រើប្រាស់
វិធានការជំនាញ ឃាត់ខ្លួនជនសង្ស័យបំផ្លិចបំផ្លាញទ្រព្យ
សម្បត្តិអ្នកដ៏ទៃ ។
យោងតាមប្រភពពត៌មានពីសមត្ថកិច្ច មូលដ្ឋានបានឲ្យ
ដឹងថា នៅថ្ងៃ ខែ ខាងលើវេលាម៉ោងប្រមាណ ១៥ និង
៣០នាទី ចំណុចលើផ្លូវលំភូមិឈូកខ្សាច់ ឃុំ ឈូកខ្សាច់
ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគប់កញ្ចក់
រថយន្ត បង្ករឡេីងដោយជនសង្ស័យចំនួន ០២នាក់:
១.ឈ្មោះ ផុន ភុំ ភេទ ប្រុស អាយុ ២០ ឆ្នាំនៅភូមិ ឈូកខ្សាចឃុំ ឈូកខ្សាច់ ស្រុក បារាយណ៍។
២.ឈ្មោះ ឈឿន ហាង ភេទប្រុស អាយុ ១៩ ឆ្នាំនៅភូមិដូនតុំ ឃុំ ឈូកខ្សាច់ ស្រុក បារាយណ៍ និងម៉ូតូ០១គ្រឿងម៉ាកC125ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1X- 5709 ។
ចំណែករថយន្តខូចខាត ម៉ាក ហ៊ីយ៉ាន់ដា ពាក់ស្លាកលេខភ្នំពេញ 3E-9512 ដឹកគ្រឿងចក្រ បើកបរដោយ
ឈ្មោះ វ៉ាត សុវណ្ណ ភេទ ប្រុស អាយុ ៣៥ ឆ្នាំ នៅភូមិ
ស្រង់ ឃុំ ស្រង់ ស្រុក គងពិសី ខេត្តកំពង់ស្ពឺ ខូចខាតឆ្កូតកញ្ចក់ ខាងមុខផ្នែកខាងឆ្វេង។
ឡេវីឡឺ(គៀដី)ម៉ាកLG បើកបរដោយឈ្មោះ កែវ រ៉ាភី
ភេទ ប្រុស អាយុ ២៣ ឆ្នាំ នៅភូមិ បល្ល័ង្ក ឃុំ គោកឬស្សី
ស្រុក បាគង ខេត្ត សៀមរាប។
ហេតុការណ៍: មុនពេលកើតហេតុជនរងគ្រោះ កែវ រ៉ាភី បើក (លីវលឺ)កៀដីធ្វើផ្លូវនៅចំណុចកើតហេតុ ចំណែកជនរងគ្រោះឈ្មោះ
វ៉ាត សុវណ្ណ បើករថយន្តដឹកគ្រឿង
ចក្រ ចូលមកកន្លែងកើតហេតុ លុះបើកមកដល់កន្លែងកើតហេតុស្រាប់តែមានជនសង្ស័យ ០២នាក់ជិះម៉ូតូ ០១គ្រឿងម៉ាក់C125 ពណ៌ ស មកពីក្រោយហើយបើកម៉ូតូវ៉ា រថយន្ត រួចបានគប់កញ្ចក់រថយន្ត(គប់នឹងកំប៉ុងស្រាបៀរមានទឹកពេញ) បណ្ដាលអោយឆ្កូត
កញ្ចក់ខាងមុខ ផ្នែកខាងឆ្វេង បន្ទាប់មកជនសង្ស័យ
ទាំង ០២នាក់ ជិះម៉ូតូ ទៅធាក់កង់ឡេវីវឡឺ ដែលកំពុង
បើកគៀដីតាមផ្លូវ រួចជិះម៉ូតូគេចខ្លួនបាត់ ក្រោយកើត
ហេតុសមត្ថកិច្ច បានចេញអន្តរាគមន៍ និងប្រើប្រាស់
វិធានការជំនាញ នាថ្ងៃខែដដែលវេលាម៉ោង ១៧ និង
២០ នាទី សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០២ ខាងលើ បញ្ចូនមកអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕



