សមត្ថកិច្ចចុះប្រមូលស្ត្រី រកស៊ីផ្លូវភេទ នៅជុំវិញរមណីយដ្ឋានវត្តភ្នំ ដែលឈរពពាក់ពពួនគ្នា បង្ករអោយកើតមានបទល្មើសចោរកម្មផ្សេងៗ
សមត្ថកិច្ចចុះប្រមូលស្ត្រី រកស៊ីផ្លូវភេទ នៅជុំវិញរមណីយដ្ឋានវត្តភ្នំ ដែលឈរពពាក់ពពួនគ្នា បង្ករអោយកើតមានបទល្មើសចោរកម្មផ្សេងៗ ។
លោក កែម ហេង អនុប្រធានប្រជាការពារខណ្ឌ បានដឹកនាំកម្លាំងប្រជារការពារខណ្ឌ ចុះប្រមូលស្ត្រីរកស៊ីផ្លូវភេទ នៅជុំវិញរមណីដ្ឋានវត្តភ្នំ និង សួនច្បារមួយចំនួនទៀតក្នុងមួលដ្ឋានខណ្ឌ ដែលតែងតែបង្ករអោយបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និង បង្ករអោយ កើតមានករណី លួច-ឆក់- ប្លន់ និង សកម្មភាពឈរបោកជាច្រើនទៀត ។
ប្រតិបត្តិការនៅយប់ចុងសប្តាហ៍កន្លងទៅនេះ ជាលទ្ធផល ប្រមូលបានស្ត្រីរកស៊ីផ្លូវភេទ និង ក្រុមម៉ូតូ ដែរឈរកាងស្ត្រីរកស៊ីផ្លូវភេទបានចំនួន១៥នាក់ ស្រី១០នាក់ ប្រុស៤នាក់ ភេទទីបី ០១នាក់ ។
បន្ទាប់មកយកពួកគាត់មក សាលាខណ្ឌដូនពេញ ដើម្បីរៀបចំឯកសារបញ្ជូនទៅ មន្ទីរសង្គមកិច្ច និង អតីតយុទ្ធជននិងយុវនីតិសម្បទា រាជធានីភ្នំពេញ ធ្វើការអប់រំណែនាំ និង បង្ហាត់បង្រៀនចំណេះជំនាញដែលសាម៉ីខ្លួនចង់ចេះ ដើម្បីយកទៅប្រកបអាជីវកម្ម ផ្សេងក្រៅពីរបរខាងលើនេះ ៕