សមត្ថកិច្ចនគរបាលឃាត់ខ្លួនយុវជន ០​៧​នាក់ អនុវត្តតាមច្បាប់ក្នុងករណីហិង្សា​ដោយ​ចេត​នា​មាន​ស្ថានទម្ងន់ទោស​ និង​ ធ្វេី​ឱ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថានទម្ងន់ទោស​នៅក្រុងបាត់​ដំបង

កាលពីថ្ងៃទី​ ០៦​ ខែ​ ឧសភា​ ឆ្នាំ​ ២០២២​ វេលា​ម៉ោង​ ១៦និង១៣​ នាទី​ នៅ​ចំណុច​ភូមិ​វត្តតាមិម​ ឃុំ​វត្តតាមិម​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ អនុវត្ត​តាម​យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ រួមនឹងយោបល់របស់​ លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែន​ការ​ងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​ដោយបានការ​សម្របសម្រួល​លេី​នីតិវិធី​ពី​ឯកឧត្ដម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ ផងនោះលោក​វរសេ​នី​យ៍ឯក​ ឈឿង​ គឹមសុង​ នាយការរិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគ​មន៍​ បង្ការ​ បង្ក្រាប​ ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ ករណី​ ហិង្សា​ដោយ​ចេតនា​មាន​ស្ថានទម្ងន់ទោស​ និង​ ធ្វេី​ឱ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថានទម្ងន់ទោ​ស​(​ ប្រេីប្រាស់​កាំបិត​ ពូថៅ​ កាប់​និង​គប់​ម៉ូតូ​)​ចំ​នួ​ន​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ ចំនួន​ ០៧​ នាក់​ មក​កាន់​ស្នងការដ្ឋាន​ដេីម្បី​ធ្វេីការ​សាកសួរ​ស្រាវជ្រាវ ។

 

សូមជម្រាបជូនថា​ មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលពី​ថ្ងៃទី​ ៥​ ខែ​ ឧសភា​ ឆ្នាំ​ ២០​២​២​ វេលាម៉ោង​ ០៣​និង០៧​ នាទី​រំលងអាធ្រាត្រឈានចូលថ្ងៃទី៦ខែ​ឧសភា​ឆ្នាំ​២០២២​ នៅ​ចំណុច​ភូមិ​ដំណាក់ហ្លួង​ សង្កាត់​ វត្តគរ​ ក្រុង​បាត់ដំបង​ ខេត្ត​បាត់ដំបង​ ក្រុម​ជនសង្ស័យ​ខាងលើ​បាន​ធ្វេី​សកម្ម​ភាព​ ប្រេីប្រាស់​កាំបិត​ និង​ ពូ​ថៅ​ កាប់​ទៅ​លេី​ជនរងគ្រោះ​ និង​ ម៉ូតូ​ របស់​ជនរងគ្រោះ​ ឈ្មោះ​ យ៉ាន​ ហ្វាដេល​ ភេទប្រុស​ អាយុ​ ១៥​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ឡឥដ្ឋ​សង្កាត់​ព្រែកព្រះស្តេច​ ក្រុងបាត់​ដំ​បង​ ខេត្ត​បាត់ដំបង​ រួច​ក៏បាន​រត់​គេច​ខ្លួន​ ។

នៅក្រោយពេលកេីតហេតុជនរងគ្រោះបានប្តឹង​មកសមត្ថកិច្ចនគរបាល​ ហេីយឆ្លងតាមរយៈការ​ស្រាវជ្រាវទេីបសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។ វត្ថុតាង​ដកហូត​រួម​មាន​៖​

-​ កាំបិត​ចំនួន​ ០២​ ដេីម​

-​ ពូថៅ​ ចំនួន​ ០១​

បច្បច្ចុប្បន្នការិយាល័យជំនាញបានកសាង​សំ​ណុំ​រឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់៕