សមត្ថកិច្ចនគរបាលឆ្មក់ចូលបង្រ្កាបករណីគ្រឿង​ញៀនមួយករណីនៅក្នុងឃ្លីបកំសាន្តមួយកន្លែងឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន ១១ នាក់អនុវត្តតាមច្បាប់នៅក្រុងបាត់ដំបង

កាលពីយប់ថ្ងៃ អង្គារ ១៤កើត ខែមាឃឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០​២២ វេលាម៉ោង០០និង២០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២២ នៅចំ​ណុចទីតាំងខារ៉ាអូខេ យីហោ ហាយក្លាស High​Class មួយកន្លែងនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាម យោ​បល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន និង ដោយ បានការសម្របស​ម្រួល​លើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្ត បា ត់ ដំបងផងនោះ លោកវរសេនីយ៍ឯក សុខ និមល នាយ​ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃ​ស្នងការដ្ឋានបានដឹកនាំកម្លំាងក្នុងការិយាល័យសហការជាមួយកម្លាំង នគរបាលនៃអធិការដ្ឋាន​នគរបាលក្រុងបាត់ដំបងដែល មាន លោកវរសេ​នី​យ៍ឯក ពេជ្រ សារ៉ែន ជាអធិការបានចុះប្រតិបត្តិការឆ្មក់ចូលបង្ក្រាបករណីចាត់ចែងឱ្យប្រើប្រាស់សម្រួលឱ្យប្រើប្រាស់និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទ ល្មើសជាក់ស្ដែងនៅចំណុចទីតាំងខារ៉ាអូខេខាងលើដែលក្នុងនោះ បានធ្វើការឃាត់ខ្លួនមនុស្សប្រុស ស្រីចំនួន ៤០នាក់ នាំមកកាន់ស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង ដើម្បីធ្វើការសាសួរស្រាវជ្រាវ។

-ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចនគរបាលដក​ហូតបាន៖

-ថ្នាំញៀនប្រភេទកេតាមីន (KETAMINE) ចំនួន ០២ថង់ ទម្ងន់ ១,៤០ក្រាម (ទាំងសំបក)

-ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ី (MDMA) ចំនួន ០២គ្រាប់ និង ០២កំណាត់ ទម្ងន់ ០,៨៨ក្រាម

-ប្រាក់ដុល្លាចំនួន ២,៤៥០ដុល្លា (ពីរពាន់បួនរយហាសិបដុល្លា)

-ប្រាក់រៀលចំនួន ៦ ,១០០ ,០០០រៀល (ប្រាំមួយលានដប់ម៉ឺនរៀល) ។

បន្ទាប់ពីធ្វើការស្រាវជ្រាវរកឃើញថាមានជនសង្ស័យចំនួន ១១ នាក់ ស្រី ០១ នាក់ ដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀនខាងលើនេះ ដែលសមត្ថកចិ្ចកំពុងរៀបចំសំណុំរឿង បញ្ជូនទៅសា​លាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ រីឯអ្នកដែលមិនពាក់ព័ន្ធក្នុងករណីនេះត្រូវបានអនុញ្ញាតឱ្យវិល ត្រឡប់ទៅសហគមន៍វិញ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online