សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿង​ញៀន​ឆ្មក់ចូលទីតាំងខារាអូខេមួយកន្លែងឃាត់ខ្លួនអ្នកប្រព្រឹត្តនិងម្ចាស់ទីតាំងដោយដកហូតថ្នាំ​ញៀនមួយចំនួន

កាលពីថ្ងៃ​ អាទិត្យ​៨រោច​ខែ​ចេត្រ​​​ឆ្នាំឆ្លូវត្រីស័ក​ព.ស.២៥៦៥​ ត្រូវនឹងថ្ងៃទី​២៤ ខែមេសា ឆ្នាំ២០​២២ វេលាម៉ោង២២និង៥៥នាទី នៅ​ចំណុចខារ៉ាអូខេសាច់អាំងរតនៈ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេ​នីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាន​នគរ​បាលខេត្តបាត់ដំបង​ រួមនឹងយោ​បល់លោកឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ ស្នងការរង​ផែនការ​ងារប្រឆាំងគ្រឿង​ញៀន​លោកវរសេនី​យ៍​ឯក​ សុខ​ និមល​ នាយ​ការិ​យាល័យប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងក្នុងការិយាល័យ​ សហការជាមួយ កម្លាំងក្រុមអន្តរាគ​មន៍ប្រឆាំងបទល្មើសនៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចុះប្រតិបត្តិការបង្ក្រាបករ​ណី​ជួញដូរ រក្សាទុក និងសម្រួលឱ្យប្រើប្រា​ស់​ដោយខុសច្បាប់នូវសារធាតុ​ញៀន ០១ករណី ក្នុងបទ​ល្មើស ជាក់ស្តែងនិងឃាត់ខ្លួនមនុស្សនៅទីនោះចំនួន ២១នាក់ ស្រី១៣​នាក់​មកធ្វេីការសាកសួរ​ស្រាវជ្រាវ។

ជាលទ្ធផលនៃការស្រាវជ្រាវ​ក្នុងចំណោមមនុ​ស្សទាំង២១នាក់នេះ​ សមត្ថកិច្ចបានរកឃេីញមនុស្សចំនួន០២នាក់ដែលពាក់ព័ន្ធក្នុងករណីនេះនោះគឺ៖

១-ឈ្មោះ ទុន សុភ័ក្រ្ត ភេទប្រុស អាយុ៤២ឆ្នាំ មាន​ទីលំនៅភូមិ ១ ៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង (ជាមេកានិងអ្នកជួញដូរ និងរក្សា​ទុកគ្រឿងញៀន) ។

២-ឈ្មោះ ជា សុខមុន្នី ភេទប្រុស អា​យុ​៣៤ឆ្នាំ មាន​ទីលំនៅភូមិរំ ចេក​៤ សង្កាត់រតនៈ ក្រុងបាត់ដំ បង ខេត្តបាត់ដំបង (ជាអ្នកជួលទីតាំងខារ៉ាអូខេ​សាច់អាំងរតនៈ) ។ វត្ថុតាងចាប់យកបានរួមមាន៖

-ថ្នាំញៀនប្រភេទកេតាមីន (KET A MINE) ចំនួន០៣ថង់ទម្ងន់២,៧​៧ ក្រាម (ទាំងសំបក)

-ថ្នាំញៀនប្រភេទអ៊ុចស្តាស៊ី (MD MA) ចំនួន ០៣គ្រាប់ទម្ងន់ ១,១១​ក្រាម

-ទូរស័ព្ទដៃចំនួន ០១គ្រឿង (ចាស់) ថង់ច្រកថ្នាំញៀនចំនួន០៤

-រថយន្តចំនួន ០១គ្រឿង ម៉ាកកា​ម៉ា​រីឆ្លាម ពណ៌ឆ្លូញ ពាក់ស្លាកលេខ ភ្នំ ពេញ 2L-2501

បច្ចុប្បន្នជនសង្ស័យត្រូវបាន​រៀបចំសំ​ណុំរឿង បញ្ជូនទៅតុលាការ ដេីម្បីអនុវត្តតាមច្បាប់​ រីឯអ្នកផ្សេងទៀតដែលមិនពាក់ព័ន្ធត្រូវបានឱ្យត្រឡប់ទៅលំនៅដ្ឋានវិញ ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online