សមត្ថកិច្ចនគរបាលស្រុកចំនួន០៣ រួមទាំងកម្លាំងការិយាល័យជំនាញផងបង្ក្រាបករណីគ្រឿងញៀនមួយករណីឃាត់ខ្លួនមុខសញ្ញាជាជនសង័្សយចំនួន ០៤នាក់អនុវត្តតាមផ្លូវច្បាប់

កាលពីថ្ងៃ អង្គារ ១០កើតខែពិសាខឆ្នាំខាលចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែ ឧសភាឆ្នាំ២០២២ វេលាម៉ោង១៦និង​៤០​នាទីនៅចំណុចភូមិបវេល០១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង អនុវត្តតាម​យោបល់ ដឹកនាំរបស់លោកឧត្តមសេនី​យ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោ បល់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន និងដោយបានការសម្របសម្រួលលើនីតិវិធីពីឯឧត្តមកែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានដឹកនាំកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបវេល និងកម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀនរបស់ស្នងការដ្ឋានក៏ដូចជាកម្លាំងរប​ស់អធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ព្រមទាំងកម្លាំងរបស់អធិការដ្ឋាននគរបាលសំ​ពៅលូន បានធ្វើការបង្រ្កាបករណី រក្សាទុក​ដោយខុសច្បាប់នូវសារធាតុញៀនក្នុងបទល្មើសជាក់ស្តែង ក្នុងនោះសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួនមុខសញ្ញាចំនួន ០៤​នាក់គឺ៖

១-ឈ្មោះ យី ហេង ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបណ្តោះអាសន្នភូមិបវល០១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។

២-ឈ្មោះ វិត សេង ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិស្ពានកណ្តោល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។

៣-ឈ្មោះ ប៊ុន ថុល ហៅ ធួន-កណ្តុរ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

៤-ឈ្មោះ សាន សល់ ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិអូរចំណិប ឃុំតាស្តារ ស្រុកសំពៅលូន ខេត្តបាត់ដំបង។ វត្ថុតាងដកហូតរួមមាន៖

-ម្សៅក្រាមពណ៌សថ្លាចំនួន ២៦ថង់សង័្សយមានសារធាតុញៀន

-ថ្នាំគ្រាប់រាងមូលសំប៉ែតពណ៌ផ្កាឈូកនិងពណ៌បៃតងមានត្រាអក្សរបរទេស WY ចំនួន៧៥គ្រាប់សង័្សយមានសារធាតុញៀន

-ទូរស័ព្ទដៃចំនួន ០៤គ្រឿង

-ជញ្ជីងសម្រាបថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង

-សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

នៅពេលនេះសមត្ថកិច្ចនគរបាលស្រុកបវេលបានរៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ អនុវត្តបន្តតាមនីតិវិធី ច្បាប់៕