សមត្ថកិច្ចនគរបាល ចុះប្រមួលជនប្រើប្រាស់ នូវសារធាតុញៀន និងជនអនាថាសរុបចំនួន ១៤៦នាក់ បញ្ជូនទៅមណ្ឌលកែប្រែ និងមន្ទីរសង្គមកិច្ចខេត្ត  

នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៣ និង០០ នាទី លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងកងអាវុធហត្ថខេត្ត និងក្រុង មន្ទីរសង្គមកិច្ចខេត្ត រដ្ឋបាលក្រុង រដ្ឋបាលខេត្ត បានធ្វើការចុះប្រមួលជនប្រើប្រាស់នូវសារធាតុញៀន និងជនអនាថាសរុបចំនួន ១៤៦នាក់ ស្រី ៣១នាក់។

ក្នុងនោះរួមមាន អ្នកវិជ្ជមានសារធាតុញៀនសរុបចំនួន ១០០នាក់ ស្រី ២៤នាក់, អ្នកអវិជ្ជមានសារធាតុញៀនសរុបចំនួន ៤៦នាក់ ស្រី ០៧នាក់ ត្រូវបានបញ្ជូនទៅមណ្ឌលស្ថារនីតិសម្បទាពិភពនៃក្តីសង្ឃឹម (កំប្រង់) ស្ថិតនៅស្រុកបវេល ខេត្តបាត់ដំបង សរុបចំនួន ១៣៩ នាក់ ស្រី ២៤នាក់, ស្ត្រីចំនួន ០៧នាក់ (មានផ្ទៃពោះចំនួន ០២នាក់) កុមារចំនួន ០៥នាក់ ស្រី ០២នាក់ ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ចខេត្តបាត់ដំបង (ស្ត្រីមានផ្ទុកសារធាតុញៀន កុមារគ្មានសារធាតុញៀន) ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online