សមត្ថកិច្ចបង្រ្កាបករណីជួញគ្រឿងញៀនជិត ១៧០គីឡូ នៅជាប់ព្រំដែនទឹកកម្ពុជាឡាវ

ស្ទឹងត្រែង៖ ថ្ងៃពុធ ៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៩:៣០នាទី កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០១ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានធ្វើការបង្រ្កាបបាននូវគ្រឿងញៀនចំនួន ១៧០ដុំ ស្មើនឹង ១៦៦គីឡូ៩០៦ក្រាម តាមដងទន្លេមេគង្គ (ព្រំដែនទឹកកម្ពុជា-ឡាវ) នៅចំណុចកោះល្ង ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។ សូមបញ្ជាក់ : គ្រឿងញៀនទាំងនេះគឺដឹកតាមទូកចេញពីភូមិកោះស្តាំ ស្រុកខូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ។
បច្ចុប្បន្នវត្ថុតាងខាងលើ មន្រ្តីអនុវត្តច្បាប់នៃការិយាល័យប្រឆាំងគ្រឿងញៀនបានរៀបចំសំណុំរឿងរួមនឹងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្ត និងបន្តស្វែងរកចាប់ខ្លួនជនល្មើសមកផ្តន្ទាទោសតាមច្បាប់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online