សមត្ថកិច្ចរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីលួចម៉ូតូ

នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៣:០០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីលួចម៉ូតូ នៅចំណុចមុខមណ្ឌលសុខភាពចតុមុខ ផ្លូវជាតិលេខ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ សោម វិទូ ភេទ ប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១៥០អ៊ីអឺ០ ផ្លូវលេខ១៣៤ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ មុខរបរ លក់ដូរ។

ជនសង្ស័យឈ្មោះ អ៊ុក ដារ៉ាន់ ហៅ លៀន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវជាតិលេខ៥ ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។ ជនសង្ស័យឈ្មោះ ធូដេ ភេទ ប្រុស អាយុប្រហែល៣០ ឆ្នាំ ជនជាតិខ្មែរ (គេចខ្លួន)។

ហេតុការណ៍៖ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៧:៣៦នាទី ជនសង្ស័យចំនួន ០២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាធូដេ ពណ៌ក្រហម ចេញពីកន្លែងលេងយូគីម្តុំអតីតរង្គសាលចតុមុខ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ គោលបំណងចេញធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋ តាមផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ។ នៅពេលជនសង្ស័យជិះម៉ូតូឌុបគ្នា មកដល់នៅចំណុចមុខផ្ទះលេខ១៥០អ៊ីអឺ០ ផ្លូវលេខ១៣៤ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ក៏បានឃើញម៉ូតូរបស់ជនរងគ្រោះ ទុកនៅមុខផ្ទះដោយមានដោតកូនសោនៅកុងតាក់ម៉ូតូស្រាប់ ឃើញស្ងាត់ពុំមានមនុស្ស ជនសង្ស័យឈ្មោះ ធូដេ បានឈប់ម៉ូតូនៅជិតនោះ ហើយជនសង្ស័យឈ្មោះ អ៊ុក ដារ៉ាន់ ហៅ លៀន បានចូលទៅធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះ បានសម្រេចរួចជិះម៉ូតូគេចខ្លួនបាត់អស់ ។

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ ស សេរីឆ្នាំ២០១៥ គ្មានផ្លាកលេខ របស់ជនរងគ្រោះ។

សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ ស សេរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ ភ្នំពេញ ១BN-២៣៧៩។

បច្ចុប្បន្នជនសង្ស័យ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online