សមត្ថកិច្ចស្រុកបវេលបង្រ្កាបករណីគ្រឿងញៀនមួយករណីឃាត់ខ្លួនមុខសញ្ញាចំនួន០២នាក់អនុវត្តតាមច្បាប់
នៅថ្ងៃ ព្រហស្បតិ៍ ៥កេីតខែពិសាខឆ្នាំខាលចត្វាស័កព.ស.២៥៦៥ត្រូវនឹងថ្ងៃទី៥ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១០និង៥០នាទី នៅចំណុចភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានដឹកនាំកម្លាំងជំនាញប្រឆាំងគ្រឿងញៀនរួមជាមួយកម្លាំងអន្តរាគមន៍ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នាចរមាស នៃអធិការដ្ឋាននគរបាលស្រុកបវេល បានចុះល្បាតក្នុងភូមិសាស្រ្តខាងលើ និងបង្ក្រាបបានករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្ដែង ។
ក្នុងកិច្ចប្រតិបត្តិនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ ខឿន ដៀវ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។ វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចថ្លាចំនួន០៣ថង់ សង្ស័យមានសារធាតុញៀន ។
-ទូរស័ព្ទដៃចំនួន០១គ្រឿង។
ឆ្លងតាមការស្រាវជ្រាវនិងដោយបានការអនុញ្ញាតពីឯកឧត្តម កែវសុជាតិព្រះរាជអាជ្ញានៃអយ្យការមសាលាដំបូងខេត្តបាត់ដំបងផងនោះ សមត្ថកិច្ចបានបន្តកិច្ចប្រតិបត្តិការរហូតឈានដល់ការចាប់ខ្លួនជនសង្ស័យចំនួន០១នាក់ទៀតនៅចំណុចភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង១២និង១០នាទីនោះគឺឈ្មោះ ឡាយ ច្រិប ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។
-វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមព៌ណសថ្លាច្រកក្នុងថង់ប្លាស្ទិចថ្លាចំនួន១៣ថង់ សង្ស័យមានសារធាតុញៀន ។
-ថ្នាំគ្រាប់រាងមូលសំប៉ែតពណ៌ផ្កាឈូកមានអក្សរបរទេស(WY)លើចំហៀងគ្រាប់ថ្នាំនីមួយៗចំនួន៣០៦គ្រាប់សង្ស័យមានសារធាតុញៀន។
-ជញ្ជីងសម្រាប់ថ្លឹងចំនួន០១គ្រឿង
-ទូរស័ព្ទដៃចំនួន០២គ្រឿងចាស់និងថង់សម្រាប់រំលែកថ្នាំញៀនមួយចំនួន។ សរុបវត្ថុតាងចាប់យករួមមាន៖
-ម្សៅក្រាមព៌ណសថ្លាច្រកក្នុងថង់ប្លាស្ទិចថ្លាចំ នួន១៦ថង់ សង្ស័យមានសារធាតុញៀន ។
-ថ្នាំគ្រាប់រាងមូលសំប៉ែតពណ៌ផ្កាឈូកមានអក្សរបរទេស(WY)លើចំហៀងគ្រាប់ថ្នាំនីមួយៗចំនួន៣០៦គ្រាប់សង្ស័យមានសារធាតុញៀន។
-ជញ្ជីងសម្រាប់ថ្លឹងចំនួន០១គ្រឿង
-ទូរស័ព្ទដៃចំនួន០៣គ្រឿងចាស់និងថង់សម្រាប់រំលែកថ្នាំញៀនមួយចំនួន។
ករណីនេះទាំងវត្ថុតាងនិងជនសង្ស័យនគរបាលស្រកកំពុងកសាងសំណុំរឿងបញ្ចូនមកការិយាល័យជំនាញនៅស្នងការដ្ឋាន អនុវត្តបន្តតាមនីតិវិធីច្បាប់៕