សមត្ថកិច្ចស្រុកភ្នំព្រឹកបង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសឃាត់ខ្លួនបុរសម្នាក់អនុវត្តតាមច្បាប់

កាលពីថ្ងៃ​ សៅរ៍​៧រោច​ខែ​ចេត្រ​ឆ្នាំឆ្លូវត្រីស័ក​ឆ្នាំឆ្លូវត្រី​ស័ក​ព.ស. ២៥ ៦៥​ត្រូវនឹងថ្ងៃទី ២៣ ខែ មេ​សា ឆ្នាំ២០២២ វេលាម៉ោងប្រមាណ​២១​និង​៣០​នាទី នៅចំណុចបរិវេណវត្តភ្នំប្រាំពីរស្ថិតក្នុងភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹកខេត្តបាត់ដំបង​ មានករ​ណីហឹ​ង្សា​ដោយចេតនា(មានស្ថានទម្ងន់ទោស)​លេីអ្នកដទៃមួយបានកើតឡើង ដែល​ករណីនេះបង្កដោយជនសង្ស័យឈ្មោះ ជន ព្រឹមភេទប្រុ​ស​អាយុ​៤១ឆ្នាំ មានទីលំនៅភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុក​ ​ភ្នំព្រឹក ខេត្តបាត់ដំបង​(មុខរបរកម្មករ) បាន​យកដំបងឈើវាយទៅ លើជនរងគ្រោះឈ្មោះ ញ៉ោម សុភាព​(ហៅ​ជាងអៀប)ភេទប្រុស អាយុ​៤៦ឆ្នាំមា​ន​ ទីលំនៅភូមិឃុំជាមួយគ្នាបន្ទាប់ពីកេីត​មានរឿងទំនាស់ជាមួយគ្នាដោយសារជនសង័្សយ​ស្រវឹងស្រាខឹងជនរងគ្រោះសួរនាំច្រេីន​ពេកទេីបបង្កជាអំពេីហិង្សាបណ្តាលឱ្យជនរងគ្រោះទទួលរងរបួស។

បន្ទាប់ពីទទួលបានព័ត៌មាននេះអនុវរ្តតាមយោប​ល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ រួមនឹងយោបល់លោកវរសេនី​យ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែន​ការ​ងារនគរបាល​ព្រហ្មទ័ណ្ឌ​ លោកវរសេនីយ៍​ទោ​ហេង​ បារាំង​អធិការនគរបាលស្រុកភ្នំព្រឹក​បានដឹកនាំកម្លាំងផ្នែកជំនាញរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋ​បា​លបួរ ឃាត់ខ្លួន ជនសង័្សយខាងលេីនិងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុុកភ្នំព្រឹកដើ​ម្បីសាក​សួរកសាងសំណុំរឿង បញ្ជូនមកកា​រិយាល័យជំនាញ ចាត់ ការបន្តតាម​នីតិវិធីច្បាប់ ចំណែកជន​រ​ង​គ្រោះខាងលើត្រូវបានបញ្ជូន ទៅសង្រ្គោះនិងព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកសំពៅលូន៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online