សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយពីបានចាប់រំលោភសេពសន្ថវៈអនិតិជនបានសំរេច
ពោធិ៍សាត់៖ ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួននៅថ្ងៃទី២១ខែឧសភាឆ្នាំ២០២២ករណីសមត្ថកិច្ចអនុវត្តន៍បណ្ដឹងពាក់ព័ន្ធនឹងការចាប់រំលោភសេពសន្ថវៈនេះគឺបានធ្វើឡើងនាវេលាម៉ោង១៤និង៤៥នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅភូមិបាក់ត្រកួន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
បង្រ្កាបជនល្មោភកាមម្នាក់បន្ទាប់ពីទទួលបានបណ្ដឹងពីស្រ្តីម្នាក់ដែលប្តឹងចោទប្រកាន់ថាជនសង្ស័យរូបនេះ បានចាប់រំលោភសេពសន្ថវៈកូនស្រីរបស់គាត់រហូតបានសម្រេច ។
ជនសង្ស័យពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈនេះ ឈ្មោះ ធុយ ថន ភេទប្រុសអាយុ៣៩ឆ្នាំជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិ/ឃុំកើតហេតុ។
ចំណែកកុមារីរងគ្រោះអាយុ១០ឆ្នាំរស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយស្ថិតនៅភូមិឃុំកើតហេតុខាងលើ។
ស្រ្តីជាម្ដាយបានឱ្យដឹងថាជនសង្ស័យ(ធុយ ថន)បានល្បួងនិងប្រើល្បិចកលឱ្យលុយកូនស្រីរបស់គាត់ចំនួន១០០០រៀលដើម្បីជូនទៅបេះផ្លែក្រូចឆ្មារនៅខាងក្រោយផ្ទះហើយក៏ធ្វើសកម្មភាពចាប់រំលោភបានសម្រេចតែម្ដង។
ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំនៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញរួចហើយបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ដើម្បីចាត់ការបន្ត។
ចំណែកកុមារីរងគ្រោះបញ្ជូនទៅពិនិត្យនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ៕