សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ ចាប់ខ្លួន​ជនសង្ស័យ​ ១​នាក់​ និង​រឹបអូស​គ្រឿងញៀន​ជាង​៥២​គីឡូក្រាម​

ភ្នំពេញញ​៖​ អនុវត្ត​តាម​បញ្ជា​ ឯកឧត្តម​ នាយ​ឧត្ដម​សេនិយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ ឯកឧត្តម​ នាយ​ឧត្ដម​សេនិយ៍​ ម៉ក់​ ជី​តូ​ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​ របស់​ ឯកឧត្តម​ ឧត្ដមសេនីយ៍ឯក​ ឡឹ​ក​ វណ្ណៈ​ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ នៅ​ថ្ងៃ​ទី​២១​ ខែ​០៧​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១១​និង​៣០​នាទី​ កម្លាំង​ជំនាញ​(​ក​៥)​ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ ដឹកនាំ​ដោយ​ លោក​ឧត្ដមសេនីយ៍ទោ​ សាន​ សុ​ទ្ធី​,​លោក​ វរសេនីយ៍ឯក​ មាស​ ហត​.​លោក​វរសេនីយ៍ឯក​ ឈូក​ គា​ នាយករង​មន្ទីរ​ វរសេនីយ៍ឯក​ ជាវ​ វ​ណ្ណា​ នាយការិយាល័យ​(​ក​៥)​ មានការ​ចូលរួម​ពី​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជា​ធានី​ភ្នំពេញ​ ព្រមទាំង​មានការ​ដឹកនាំ​សម្របសម្រួល​ពី​លោក​ ស៊ិ​ត​ វណ្ណ​:​ ព្រះរាជ​អ​ជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ធ្វើការ​ស៊ើបអង្កេត​ ស្រាវជ្រាវ​ បង្ក្រាប​ នៅ​ចំណុច​ មុខ​បន្ទប់​ជួល​ C04​ ផ្លូវ​បេតុង​ ស្ថិត​ក្នុងភូមិ​តា​ព្រហ្ម​ សង្កាត់​ព្រែ​ង​ឯង​ ខណ្ឌ​ច្បារ​អ​ពៅ​ រាជធានី​ភ្នំពេញ​ និង​ឆែកឆេរ​ក្នុង​បន្ទប់​ខាងលើ​ ដែល​ជនល្មើស​ស្នាក់​នៅ​ ។

​ប្រតិបត្តិការ​ខាងលើ​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់​ឈ្មោះ​ ឆ​ន​ សុខា​ ភេទ​ស្រី​ អាយុ​ ៤១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ និង​វត្ថុ​តាង​ចាប់​យក​បាន​ :​ -​មេ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់​ ៥២​ គ​.​ក្រ​ ៦០៨.៤៦​ក្រាម​។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ និង​វត្ថុ​តាង​ចាប់​យក​ខាងលើ​ សមត្ថកិច្ច​ជំនាញ​យើង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​បន្ត​តាម​នីតិវិធី​ ៕

ប្រភព÷ ស្នងការនគរបាលជាតិ

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online