សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ដឹកនាំគណៈប្រតិភូ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅកូរ៉េខាងត្បូង រយៈពេល៤ថ្ងៃ

(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២នេះ បានដឹកនាំគណៈប្រតិភូ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋកូរ៉េរយៈពេល៤ថ្ងៃ។

តាមសេចក្តីប្រកាសរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានឲ្យដឹងថា ទស្សនកិច្ចនេះធ្វើឡើង ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ តាមការ អញ្ជើញរបស់ លោក Park Byeong-seug ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ។

ទស្សនកិច្ចផ្លូវការនេះ នឹងរួមចំណែកដល់ការពង្រឹងពង្រីកកិច្ច សហប្រតិបត្តិការនៃអង្គនីតិប្បញ្ញត្តិទាំងពីរ ព្រមទាំងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ប្រពៃរវាងប្រជាជន និងប្រទេសទាំងពីរ កម្ពុជា-កូរ៉េផងដែរ។

តាមរដ្ឋធម្មនុញ្ញ, អំឡុងពេល ព្រះមហាក្សត្រ និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ យាង និងចាកចេញទៅក្រៅប្រទេសនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹងកាន់តំណែងជាប្រមុខរដ្ឋស្តីទី៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online