សម្តេចក្រឡាហោម ស ខេង ៖ ករណីនគរបាលនារីសុំជួយរកយុត្តិធម៌ពីលោកស្នងការនគរបាលខេត្តកំពង់ធំបៀតបៀកេរ្តិ៍ខ្មាសសម្តេចបានសន្យាថា…
រាជធានីភ្នំពេញ ៖ សម្តេច ក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហា ផ្ទៃបានបញ្ជាក់ឲ្យដឹងថា សម្តេចបានទទួលបានព័ត៌មានការស្នើសុំពីនគរបាលនារីនៅខេត្តកំពង់ធំ រួចហើយពាក់ព័ន្ធនឹងករណីស្នើសុំរកយុត្តិធម៌ ដោយសារលោកស្នងការខេត្តកំពង់ធំធ្វើអាក្រក់បៀតបៀនកេរ្តិ៍ខ្មាសលើរូបគាត់ ។ ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ក្រោយប្រកាសចូលកាន់មុខតំណែងសមាជិក គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បំពាក់ឋានន្តរស័ក្តិ និងបំពាក់គ្រឿងឥស្សរិយយសមន្ត្រីលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំង ទារុណកម្មសម្តេច ស ខេង បានបញ្ជាក់ថា៖«ខ្ញុំបានទទួលព័ត៌មាននេះហើយ ហើយខ្ញុំបានប្រគល់ភារកិច្ចទៅឯកឧត្តម នេត សារឿន ស្នងការនគបាលជាតិ និងររដ្ឋលេខាធិការក្រសួង មហាផ្ទៃឯកឧត្តម ចាន់ ហៀន និងឯកឧត្ត សុខ លូ អភិបាលខេត្តកំពង់ធំពិនិត្យមើលរឿងនេះហើយ»។
សម្តេច ស ខេង បានបន្តថា ករណីបឋមនោះរឿងនេះ មិនមែនជារឿងថ្មីនោះទេ ព្រោះថានៅក្នុងស្នងការដ្នានខេត្តកំពង់ធំមានបញ្ហា ហើយមកដល់ពេលនេះសម្តេចមិនទាន់ សម្រេចបែបណានោះទេ ដោយរងចាំក្រុមការងារធ្វើការពិនិត្យ ។ ជាមួយគ្នានោះដែរ សម្តេច ស ខេង ក៏បានអះអាងសម្តេចបានធ្វើការព្រមានម្តងចំពោះស្នងការនេះ ហើយសម្តេចក៏បានសន្យាថា ក្រៅពីការសន្យាថា ក្រោយពីការព្រមាន ហើយមិនកែប្រែនឹងដកចេញពីដំណែក ឬការចាត់វិធានការរដ្ឋបាលណាមួយធ្ងន់ជាងនេះ។ ចំពោះករណីរំបំពានលើនគរបាលនារី សម្តេចក្រឡាហោម ស ខេង ៖ យើងនឹងធ្វើតាមច្បាប់ ច្បាប់ចែងមកយ៉ាងណាយើងធ្វើបែបហ្នឹង» ។
សូមជម្រាបថា កាលពីពេលថ្មីកន្លងមកនេះ នគរបាលជានារី ជាច្រើនរូបបានស្នើសុំ សម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដោយចោទ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានចិញ្ចឹមចិត្តកៀបសង្កត់កូនចៅ ដែលជានារីភេទ ដើម្បីបំពេញកាមគុណរបស់ខ្លួន ។ យោងតាមលិខិតគោរពជូន សម្ដេចក្រឡាហោម ស ខេង របស់នគបាលនារីជាច្រើនរូបនោះបានឲ្យដឹង ថា «នាងខ្ញុំជាមន្ដ្រីនគរបាលនារី នៃស្នងការដ្ឋានខេត្តកំពង់ធំ (ជនរងគ្រោះ) សូមគោរពរាយការណ៍ និងសូមសម្ដេចក្រឡាហោម ស ខេង មេត្តាជួយរកយុត្តិធម៌ឲ្យនាងខ្ញុំជាជនរងគ្រោះ ដោយសារប្រព្រឹត្តអំពើពុំគម្បីមកលើនាងខ្ញុំ ជាស្ដ្រីមានភាពទន់ខ្សោយពីសំណាក់ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ដែលជាស្នងការនគរបាលខេត្តកំពង់ធំ» ។
ក្នុងលិខិតដដែលរៀបរាប់ថា នៅអំឡុង ឆ្នាំ២០១៨-២០១៩ ពួកនាងខ្ញុំមួយចំនួនត្រូវបាន លោកឧត្តម សេនីយ៍ទោ អ៊ុក កុសល ហៅពួកនាងខ្ញុំឲ្យទៅជួបគាត់នៅក្នុងបន្ទប់ធ្វើការរបស់គាត់ ដើម្បីសួរនាំកិច្ចការងារមួយចំនួន ដោយយល់ឃើញថា គាត់ជាថ្នាក់ដឹកនាំពួកនាងខ្ញុំក៏បានទៅជួបគាត់ម្នាក់ម្ដងៗ តាមការណាត់របស់គាត់ ។ ពេលចូលដល់ក្នុងបន្ទប់តែពីរនាក់ លោកស្នងការក៏សួរនាំថា ពាក់ស័ក្ដិប៉ុន្មាន ? ហើយមុខតំណែងជាអ្វីសព្វថ្ងៃ0x017d7 ហើយចង់បានមុខតំណែង ឬឡើងស័ក្តិអត់0x017d7 បើចង់បានចាំបងជួយ ព្រោះបង ជាស្នងការ និងជាប្រធានអង្គភាពចង់ធ្វើអ្វីក៏បានដែរឲ្យតែអូនព្រមស្រលាញ់បង ម្យ៉ាងទៀតបើអូនព្រម ស្រលាញ់បងកុំបារម្ភខ្លាចមានកូនអី ព្រោះទឹកកាមបងគ្មានមេជីវិត បង្កកំណើតទេ ។ ពេលលឺពាក្យសំដី ទាំងអស់នេះ នាងខ្ញុំហួសចិត្តមិននឹកស្មានថា គាត់ហ៊ាននិយាយពាក្យសំដីបែបនេះ មកលើនាងខ្ញុំជាកូនចៅ។
យោងតាមខ្លឹមសារខ្លះៗ ក្នុងបណ្ដឹងអន្តរាគមន៍នោះ បានបង្ហាញថា ពួកគេជា នារីមន្ត្រីនគបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានរងគ្រោះដោយសារតែលោក សេនីយ៍ទោ អ៊ុក កុសល បានធ្វើទង្វើ អាក្រក់ មិនចេះអៀនខ្មាសបៀតបៀនកេរ្តិ៍ខ្មាសមកលើកូនចៅ ក្រោមឱវាទជានារីភេទ និងបានលួងលោមបង្ខិតបង្ខំ ឲ្យពួកនាងទាំងអស់គ្នា បំពេញនូវសេចក្ដីត្រូវការ នៃកាមតណ្ហារបស់ខ្លួន មិនថា អ្នកមានប្ដី ឬអ្នកនៅលីវនោះទេ ។
សូមរំលឹកថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាពេលថ្មីៗ នេះ បានព្រមានយ៉ាងខ្លាំងៗ ដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងព្រមាន មន្ដ្រីក្រោម ឱវាទផងដែរ ក្រោយពីខ្វះការយកចិត្តទុកដាក់ ទៅការងារ៕




By: Bonny From: https://kohsantepheapdaily.com.kh ( kohsantepheap )