សម្តេចតេជោ ហ៊ុន សែន៖ មួយរយះពេលចុងក្រោយនេះមានបងប្អូនយើងមួយចំនួនចងដឹងអំពី មាស(៣០តោន)ដែលជាទុនបំរ៉ុងរបស់ជាតិ

ការចង់ដឹងរបស់បងប្អូនមួយចំនួនធំមានភាពសុចរិតពីព្រោះវាជារបស់ជាតិតែនៅ មានជនអាក្រក់មួយចំនួនតូចបាននិងកំពុងប្រើប្រាស់ការបាត់បង់ដំណឹងអំពី មាសដើម្បីវាយប្រហាររាជរដ្ឋាភិបាលថាចង់បន្លំយកមាសក្នុងពេលមានជម្ងឺឆ្លងកូវីតទី១៩ ព្រោះមិនដែលឮលោក ហ៊ុន សែននិយាយពីមាសនេះទៀតទេ។ ដើម្បីច្បាស់ពីមាសសូមមើលការពន្យល់ របស់ធានាគារជាតិកម្ពុជានោះបងប្អូន ប្រាកដជាយល់និងអបអរសាទរជាមួយ ទុនបំរ៉ុងរបស់ជាតិយើងដែលកើនឡើយ ជាលំដាប់។ប្រហែលមួយឆ្នាំមុនខ្ញុំធ្លាប់ប្រកាស់ថា មាសរបស់យើងមាន៣០តោនតែតាម តួរលេខថ្មីនេះមាសរបស់យើងមានដល់៣៦,៥តោន។ នេះមិនមែនជាមាយាទស្រីកញ្ជើរធ្លុះក្នុងការគ្រប់គ្រងសេដ្ឋកិច្ចជាតិនោះទេ៕