សម្តេចធិបតី បានថ្លែងឲ្យដឹងថា អ្នកបាញ់បោះនៅគិរីរម្យ៤នាក់ ត្រូវបានបណ្តេញចេញពីក្របខណ្ឌ

ករណីបោះសេរី កាលពីថ្ងៃសៅរ៍ ទី១១ ខែវិច្ឆកា ឆ្នាំ២០២៣បានកើតឡើង ចាប់ពីវេលាម៉ោង១៦និង០០ នាទី រសៀល រហូតដល់យប់ជ្រៅ ក្នុងកម្មពីធីខួបកំណើតរបស់ម្ចាស់ផ្ទះឈ្មោះ ឆាយ ។

វត្ថុតាងរកឃើញជុំវិញកន្លែងកើតហេតុរួមមាន:

-សំបកគ្រាប់កាំភ្លើងខ្លីចំរុះចំនួន ១១២គ្រាប់

-សំបកគ្រាប់កាំភ្លើងM16ចំនួន ៣៦គ្រាប់

-សំបកគ្រាប់កាំភ្លើងAKចំនួន៥៥គ្រាប់។

សម្ដេចធិបតី ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានកោះនរាថាមន្ដ្រីនគរបាលដៃដល់ ចំនួន៤នាក់ ដែលបាញ់បោះសេរីនៅផ្ទះលំហែលើខ្នងភ្នំគិរីរម្យ នឹងត្រូវបណ្ដេញចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា។