សម្តេចតេជោ នាយករដ្ឋមន្ត្រីបានដាក់បញ្ជាឲ្យយកឈើដែលចាប់ធ្វើជាក្តារម្ឈូសសម្រាប់អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩
ក្នុងសារពិសេសសម្តេចតេជោនៅថ្ងៃទី១ កក្កដា ឆ្នាំ២០២១ បានបញ្ជាក់ថា ដោយសម្តេច បានបញ្ជាឲ្យឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មាធិការបង្ក្រាបបទល្មើសព្រៃឈើ និងធនធានធម្មជាតិ យកឈើដែលបង្ក្រាប និងរឹបអូសបាន ទៅធ្វើជាក្ដារម្ឈូសសម្រាប់អ្នកស្លាប់ដោយសារកូវីដ-១៩ ដោយកុំឲ្យអ្នកស្លាប់អត់មានក្តារម្ឈូសនោះទេ ។ នេះ គឺជាការបង្ហាញដល់ការគោរពសពដែលបានទទួលមរណភាពដោយសារតែកូវីដ ។
សម្តេចក៏បានបញ្ជាឲ្យស្វែងរកស្រាវជ្រាវចាប់ឈើខុសច្បាប់មកធ្វើក្តារម្ឈូសផងដែរ ។ ជាងនេះត្រូវបញ្ជាទិញក្ការម្ឈូសសម្រាប់ត្រៀមនៅតាមមន្ទីពេទ្យផងដែរ ។ សម្តេចបានបញ្ជាក់ថា សាកសពអ្នកជំងឺកូវីដ-១៩ ដែលត្រូវយកទៅកប់ ឬដុតនោះ មិនត្រូវរៀបចំត្រឹមតែរុំខ្ចប់ដូចមុននោះទេ ពោលគឺត្រូវរៀបចំតាមក្បួនប្រពៃណីខ្មែរឱ្យបានត្រឹមត្រូវដែលបញ្ជាក់ពីការគោរពដល់ពួក គ។ ក្នុងនោះផងដែរដីចំនួន១០ ហិកតា នៅកំពង់ស្ពឺ ក៏នឹងត្រូវផ្តល់ជូនបងប្អូនខ្មែរឥស្លាម សម្រាប់កប់សព អ្នកកើតកូវីដ-១៩ ដែលកាន់សាសនាឥស្លាមផងដែរ ។ ក្នុងនោះ សម្ដេច ហ៊ុន សែន ក៏បញ្ជាឱ្យទិញក្ដារម្ឈូសដែលមានរួចស្រេច ៨០ភាគរយ សម្រាប់ដាក់សពអ្នកកើតកូវីដ ។លើសពីនេះត្រូវរកកន្លែងសម្រាប់កប់សាកសពចំពោះបងប្អូនសាសនាមួយចំនួន និងបើអាចទិញធាតុសម្រាប់ដាក់ឆ្អឹងផងដែរ ។ជាមួយគ្នានោះដែរ សម្តេចក៏បានអំពាវនាវ និងស្នើ សូមកុំយកលេសថា យកឈើមកធ្វើក្តារម្ឈូសហើយនាំគ្នាកាប់ឈើ និងវាតយកដីដែលជារបស់រដ្ឋឲ្យសោះ ៕