សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានអនុញ្ញាតឱ្យបើកឡើងវិញនៅអាជីវកម្មក្លឹបកម្សាន្ត និង KTV
រាជរដ្ឋាភិបាលអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវអាជីវកម្មក្លឹបកម្សាន្ត និង KTV នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តប្រែក្លាយ ទៅជាភោជនីយដ្ឋាន ដើម្បីចូលរួមសកម្មភាព សេដ្ឋកិច្ច និងផ្ដល់ការងារឡើងវិញ៕
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានអនុញ្ញាតឱ្យបើកឡើងវិញនៅអាជីវកម្មក្លឹបកម្សាន្ត និង KTV និងបណ្តាកាស៊ីណូនៅភ្នំពេញ(ណាហ្គាវើល) ប៉ុន្តែត្រូវគោរពឱ្យបានម៉ឺងម៉ាត់ នូវវិធាននៃក្រសួងសុខាភិបាលក្នុងការទប់ស្កាត់នូវការរីករាលដាល នៃជំងឺ កូវីដ-១៩ នេះបើយោងតាមលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០នេះ ។





