សម្តេច ហ៊ុន សែន៖ បើក្រោយភ្ជុំមាន«ឆ្លងកូវីដច្រើន»គម្រោងបើកប្រទេសឡើងវិញនឹងលុបចោល

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានផ្ញើសារជូនជនរួមជាតិអំពីការព្រួយបារម្ភ និងតាមដានស្ថានភាពចម្លងជំងឺកូវីដ១៩ ក្រោយបុណ្យភ្ជុំបិណ្ឌ។ការថ្លែងសារនេះ ធ្វើឡើងខណៈពេលដែលប្រជាជនកម្ពុជានៅទូទាំងប្រទេសកំពុងសប្បាយរីករាយពិធីបុណ្យភ្ជុំបិណ្ឌ។

ក្នុងសារជាសំឡេងនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ការដែលរាជរដ្ឋាភិបាលអនុញ្ញាតឱ្យមានការដើរលេខកំសាន្តក្នុងឱកាសភ្ជុំបិណ្ឌ គឺជាការសាកល្បងដ៏ធំរបស់រាជរដ្ឋាភិបាល ចំពោះបញ្ហាកូវីដ-១៩។សម្រាប់សម្តេច ប្រសិនបើក្រោយភ្ជុំបិណ្ឌ កម្ពុជាមានករណីឆ្លងកូវីដច្រើន ហើយប្រជាជនស្លាប់បាត់បង់ជីវិតដោយសារកូវីដនោះ គម្រោងបើកដំណើរការប្រទេសជាតិឡើងវិញនឹងត្រូវលុបចោល។ ប៉ុន្តែប្រសិនក្រោយភ្ជុំបិណ្ឌ មិនមានករណីឆ្លងច្រើន វានឹងបង្ហាញពីភាពជោគជ័យ ហើយប្រជាជននៅទូទាំងប្រទេសនឹងចូលរួមសប្បាយរីករាយទាំងអស់គ្នា ហើយគម្រោងបើកដំណើរកំសាន្តនៅទូទាំងប្រទេសឡើវិញផងដែរ។

ដើម្បីទទួលបានភាពរីករាយនេះ សម្តេច ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្ត «៣ការពារ ៣កុំ» កុំបីខាន៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online