សាកកម្លាំងម៉ូតូ! ជិះម៉ូតូជ្រុលចង្កូត ទៅបុកនឹងបង្គោលភ្លើង បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាម រីឯម្នាក់ទៀតរងរបួស
ហេតុការណ៍ដ៏ឲ្យរន្ធត់នេះ បានកេីតឡេីង នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២០ នាវេលាម៉ោង ១២-៣០នាទីយប់ នៅចំណុចភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា បង្ករឡេីងដោយយុវជនម្នាក់ជិះម៉ូតូបុកបង្គោលភ្លើង បណ្តាលឲ្យស្លាប់ចំនួន១នាក់ និងអ្នករួមដំណើរ រងរបួសធ្ងន់ចំនួន ១ នាក់ បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ។
សពជនរងគ្រោះមានឈ្មោះ ផូ ពេជ្រ ភេទប្រុស អាយុ ២៤ ឆ្នាំ មានមុខរបរកម្មករសំណង់ស្នាក់នៅបណ្តោះអាសន្នភូមិចាំយាម ឃុំប៉ាក់ខ្លង បច្ចុប្បន្នបានប្រគល់ជូន សាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី។



