សាច់បង្កក គ្រឿងក្នុងមាន់ គ្រឿងសម្អាង និងនំចម្រុះប្រមាណជាងកន្លះតោនត្រូវបានដុតកម្ទេចចោល
នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញសហការជាមួយមន្រ្តីជំនាញសុខភាពសត្វនិងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរដែនដី ដោយមានការដឹកនាំដោយលោកអគ្គនាយករង ក.ប.ប. ប្រធានក្រុមការងារចំពោះកិច្ចតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើការកម្ទេចចោលសាច់បង្កក គ្រឿងក្នុងមាន់ គ្រឿងសម្អាង និងនំចម្រុះដែលខូចគុណភាពចំនួន ៧ ០០៧គីឡូក្រាម។
ផលិតផលទាំងអស់នេះគឺបានមកពីការស្រាវជ្រាវរកឃើញរយៈពេលកន្លងមកស្ថិតនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ៕