សារធាតុញៀនពីរករណី កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ បង្ក្រាប ឃាត់ខ្លួនមនុស្សប្រុសស្រី ០២នាក់ រួមទាំងវត្ថុតាងពាក់ព័ន្ធ

ខេត្តព្រះសីហនុ÷ តាមការណែនាំពីលោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ ដឹកនាំផ្ទាល់ដោយលោក អនុសេនីយ៍ឯក ម៉ែន វណ្ណា មេបញ្ជាការមូលដ្ឋានស្រុក ចុះបង្ក្រាបករណីពាក់សារធាតុញៀន បានចំនួន០២ករណី

-ករណីទី១ ÷

នៅម៉ោង08និង40នាទី ថ្ងៃទី27 ខែមករា ឆ្នាំ2022 កម្លាំងបានចុះធ្វើការបង្ក្រាបករណីសារធាតុញៀន ស្ថិតនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យចំនួន01នាក់ ភេទប្រុស អាយុ41ឆ្នាំ ទីលំនៅ ភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងដកហូតវត្ថុតាងមាន÷

ម្សៅសថ្លាចំនួន 03កញ្ចប់តូច 01កញ្ចប់ធំ= ទម្ងន់ ក្រាម ទូរស័ព្ទចំនួន 01គ្រឿង លុយ ១០មុឺនរៀល។

-ករណីទី២÷

នៅម៉ោង08និង00នាទីយប់ ថ្ងៃទី28 ខែមករា ឆ្នាំ2022 កម្លាំង បានចុះធ្វើការបង្ក្រាបករណីជួញដូរគ្រឿងញៀន ស្ថិតនៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យជាស្ត្រីម្នាក់ អាយុ25ឆ្នាំ ទីលំនៅភូមិត្រាំខាងជើង ឃុំឱរ៉ាល់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហើយបាន ដកហូតវត្ថុតាងរួមមាន÷

ម្សៅសថ្លាចំនួន 03កញ្ចប់ ទូរស័ព្ទចំនួន 01គ្រឿង លុយ 1,027,500៛ (មួយលានពីរសែនប្រាំពីពាន់ប្រាំរយរៀល) ។

បច្ចុប្បន្នជនសង្ស័យខាងលើបានបញ្ជូនទៅការិយាល័យ ប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តព្រះសីហនុដើម្បីបន្តនិតិវិធី៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online