សាលាក្រុង Kharkiv រងការបំផ្លិចបំផ្លាញដោយសារគ្រាប់មីស៊ីលរុស្ស៊ី
ក្រសួងការបរទេសអ៊ុយក្រែនបានចែករំលែកវីដេអូនៃការវាយប្រហារមួយដោយគ្រាប់មីស៊ីលរបស់រុស្ស៊ីទៅលើអគារសាលាក្រុង Kharkiv ដែលជាទីក្រុងធំបំផុតទី២នៅក្នុងប្រទេសអ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ជាវីដេអូមួយថា៖ «ការវាយប្រហារទៅលើទីក្រុង Kharkiv នេះគឺជាឧក្រិដ្ឋកម្មសង្គ្រាម»។
មន្ត្រីសង្គ្រោះបន្ទាន់ម្នាក់បាននិយាយថា ការវាយប្រហារនោះបានបង្កឲ្យមនុស្សយ៉ាងហោចណាស់ចំនួន ៦ នាក់បានស្លាប់ និងមនុស្ស ២០ នាក់ផ្សេងទៀតរងរបួស៕
ប្រភព÷ VOA