សាសនិក​ឥ​ស្លា​ម​ត្រូវ​បាន​សម្រួល​ឲ្យ​គោរព​ប្រតិបត្តិ​ជំនឿ​សាសនា​នៅ​តាម​វិហារ​ និង​សូ​រ៉ាវ​ជា​ដំណាក់ៗ​ដោយ​ត្រូវ​អនុវត្ត​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល

ភ្នំពេញ​ ៖​ ក្រសួងសុខាភិបាល​បាន​សម្រួល​ឲ្យ​សាសនិក​ឥ​ស្លា​ម​គោរព​ប្រតិបត្តិ​សកម្មភាព​ជំនឿ​សាសនា​ខ្លួន​នៅ​តាម​វិហារ​ និង​សូ​រ៉ាវ​ ជា​ដំណាក់​ ដោយ​ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃ​ស្រុក​ ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០២០​តទៅ​ ។​ នេះ​បើ​យោង​តាម​លិខិត​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ លេខ​១៩២​ស​ខ​ល​ ចុះ​ថ្ងៃ​ទី​០៥​ ខែកញ្ញា​ ឆ្នាំ​២០២០​ ចុះហត្ថលេខា​ដោយ​ឯកឧត្តម​ ម៉​ម​ ប៊ុ​ន​ហេង​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩​ ។​

​ការ​សម្រួលឲ្យ​សាសនិក​ឥ​ស្លា​ម​គោរព​ប្រតិបត្តិ​ជំនឿ​សាសនា​របស់​ខ្លួន​ឡើង​វិញ​នេះ​ បន្ទាប់​ពី​ទទួល​បាន​ចំណារ​យល់ព្រម​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ចុះ​ថ្ងៃ​ទី​០៥​ ខែកញ្ញា​ ឆ្នាំ​២០២០​ លើ​លិខិត​លេខ​១៩០​ស​ខ​ល​ ចុះ​ថ្ងៃ​ទី​០៤​ ខែកញ្ញា​ ឆ្នាំ​២០២០​ របស់​ក្រសួងសុខាភិបាល​ ។​

​ក្រសួងសុខាភិបាល​ក៏​បាន​បញ្ជាក់​ដែរ​ថា​ ការ​ចូល​ថ្វាយបង្គំ​តាម​វិហារ​ និង​សូ​រ៉ាវ​ ដែល​សាសនិក​ឥ​ស្លា​ម​រស់នៅ​ក្នុងភូមិ​អចិន្ត្រៃយ៍​ ត្រូវ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​វិធាន​របស់​ក្រសួងសុខាភិបាល​ ៕

By: Bonny From: http://cambodiapolice.com