សាហាវបាត់! លោកព្រះ Zlatan បរិច្ចាគប្រាក់មួយចំនួន និងនិយាយអំពីវីរុស Covid-19 យ៉ាងខ្លីថា…..
អ៊ីតាលី៖ ខ្សែប្រយុទ្ធរបស់ក្លិប AC Milan កីឡាករ Zlatan Ibrahimovic បានចាប់ផ្ដើមប្រមូលថវិការសប្បុរសធម៌ដើម្បីទៅចូលរួមចំណែកជួយដល់ប្រទេសអ៊ីតាលី និងបានហៅកីឡាបាល់ទាត់ទាំងអស់នាំគ្នាជួយទាត់វីរុសចេញឲ្យឆ្ងាយ។
អ៊ីតាលី មានចំនួនអ្នកឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី (Covid-19) ច្រើនជាងគេនៅលើពិភពលោកបន្ទាប់ពីប្រទេសចិន ដែលមានអ្នកឆ្លងជាង៣ម៉ឺននាក់ អ្នកជាសះស្បើយជាង៤ពាន់នាក់ និងអ្នកស្លាប់ជិត៣ពាន់នាក់។
ក្នុងនោះ Zlatan ខ្លួនឯងផ្ទាល់បានបរិច្ចាគថវិការចំនួន ៥០,០០០អឺរ៉ូ ដើម្បីជាវិភាគទានក្នុងការរួមចំណែកជួយទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19។ និយាយនៅក្នុងគណនីបណ្ដាញសង្គម Instagram ផ្លូវការ កីឡាករជម្រើសជាតិស៊ុយអ៊ែតបានរៀបរាប់ថា៖អ៊ីតាលីតែងតែផ្ដល់ឲ្យខ្ញុំយ៉ាងច្រើន ហើយក្នុងពេលដ៏លំបាកនេះ ខ្ញុំចង់ផ្ដល់ទៅវិញសម្រាប់ប្រទេសដែលខ្ញុំស្រឡាញ់មួយនេះ។ ពួកយើងទាំងអស់គ្នាអាចជួយទៅដល់មន្ទីរពេទ្យ ក្រុមវេជ្ជបណ្ឌិត និងក្រុមការងារទាំងអស់ដែលខិតខំធ្វើការរាល់ថ្ងៃដើម្បីការពារអាយុជីវិតរបស់យើង។ ពីព្រោះថ្ងៃនេះពួកយើងទាំងអស់គ្នាកំពុងតែផ្ដល់កម្លាំងចិត្តដល់ពួកគេ។ តោះយើងទាំងអស់គ្នាទាត់កូរ៉ូណាវីរុសចេញ និងឈ្នះការប្រកួតនេះទាំងអស់គ្នា។Zlatan Ibrahimovic

អតីតខ្សែប្រយុទ្ធរបស់ Barcelona បានបញ្ចប់ការរៀបរាប់របស់ខ្លួនខាងលើ ដោយនិយាយពាក្យមួយឃ្លាថា៖ត្រូវចាំថា បើសិនជាវីរុសមិនមករក Zlatan ទេ នោះ Zlatan នឹងទៅរកវីរុសវិញ។Zlatan Ibrahimovic
គួរឲ្យដឹងដែរថា ក្រោយការបង្ហោះរបស់ Zlatan បានប្រមាណជា១ម៉ោង ថវិការបរិច្ចាគបានកើនឡើងរហូតដល់ទៅ ១០៩,៩៩៩អឺរូ៕

ប្រភព៖ BBC ប្រែសម្រួល៖ https://www.khmerload.com/