សាហាវមែន គេសង្ស័យថាកូនប្រុសបង្កើត កាត់ក្បាលម្តាយរបស់ខ្លួន

ភ្នំពេញ៖ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល​នាវេលាម៉ោងប្រមាណ៧ព្រឹក  ថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០២០ នៅចំណុចខាងកើតពេទ្យមូលមិត្ត ស្ថិតក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅ២ខណ្ឌពោធិ៍សែនជ័យ។ ករណីដ៏សាហាវឃោរឃៅមួយបានកើតឡើង ដោយ កូនប្រុសបង្កើតបានសម្លាប់ម្តាយដោយបានកាត់ក្បាលដាច់យ៉ាងព្រៃផ្សៃ។

ពេលនេះសមត្ថកិច្ចកំពុងនៅកន្លែងកើតហេតុជាច្រើននាក់ និងស្រាវជ្រាវរកជនសង្ស័យ ដែលគេសង្ស័យថា ជាកូនបង្កើត ខណ:បានគេចខ្លួនបាត់។ ព័ត៌មានលម្អិតនៅពេលក្រោយ៕

ប្រភព: https://goto-news.com