សិក្ខាសាលាស្តីពី «ដំណើរការនៃការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យរ៉ែនៅកម្ពុជា»

ឯកឧត្តម ហូ វិចិត្រ រដ្ឋលេខាធិការនៃក្រសួងរ៉ែនិងថាមពល បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបើកសិក្ខាសាលាស្តីពី “ដំណើរការនៃការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យរ៉ែនៅកម្ពុជា” ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ព្រំ វណ្ណៈ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អមដោយមន្ត្រីរដ្ឋបាលថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ កងកម្លាំងរាជអាវុធហត្ថថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ និងបណ្តាក្រុមហ៊ុននិងអាជីវករដែលវិនិយោគលើវិស័យរ៉ែ សរុបប្រមាណ ១៩០ នាក់ ក្នុងខេត្តកំពង់ស្ពឺ។

គោលបំណងនៃសិក្ខាសាលាគឺដើម្បីផ្សព្វផ្សាយនិងចែករំលែកព័ត៌មានដល់មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងយុវជនអំពីគោលនយោបាយ យុទ្ធសាស្រ្ត និងកម្មវិធីការងាររបស់ក្រសួងរួមមាន៖
១. ការបង្កើនខឿនឧស្សាហកម្មនិស្សារណកម្ម
២. ការបង្កើនលំហូរចំណូលជាតិ
៣. ការបង្កើនសមត្ថភាពជាតិក្នុងការគ្រប់គ្រងចំណូលពីវិស័យរ៉ែ
៤.ការពង្រឹងភាពអនុលោមនៃប្រតិបត្តិការក្នុងវិស័យរ៉ែ និង
៥. ការពង្រឹងសមត្ថភាពស្ថាប័នក្នុងដំណើរការគ្រប់គ្រងវិស័យរ៉ែ។

សណ្ឋាគារផាមរីវើ ខេត្តកំពង់ស្ពឺ
ថ្ងៃព្រហស្បតិ៍ ០១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤
ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០