សុន្ទរកថារបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងពិធីសំណេះសំណាលជាមួយ ប្រតិភូកងស្វ័យការពារជើងទឹកជប៉ុន

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញទទួលស្វាគមន៍ និងសំណេះសំណាលជាមួយ ប្រតិភូកងស្វ័យការពារជើងទឹកជប៉ុន នៅបញ្ជាការដ្ឋានកងទ័ពជើងរាម ខេត្តព្រះសីហនុ។

ប្រតិភូកងស្វ័យការពារជើងទឹកជប៉ុន បានមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ តាមនាវាការពារជើងទឹករបស់ជប៉ុនចំនួនពីរគ្រឿង ដោយចូលចតនៅកំពង់ផែពហុបំណងក្នុងខេត្តព្រះសីហនុ ដើម្បីអបអរសាទរខួប៣០ឆ្នាំ នៃការបញ្ជូនកម្លាំងរក្សាសន្តិភាពជប៉ុន មកកាន់ប្រទេសកម្ពុជា។ នាវាការពារជើងទឹករបស់ជប៉ុនទាំងពីរគ្រឿង ដែលមានឈ្មោះថា JS URAGA និង JS HIRADO ចូលសំចតនៅកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។

ខាងក្រោមនេះជាសុន្ទរកថារបស់ សម្តេចពិជ័យសេនា ទៀ បាញ់៖

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online