សូមប្រុងប្រយ័ត្នបងប្អូន!!! កុំឲ្យចាញ់បោកបុគ្គលមួយក្រុមនេះ!!
កាលថ្មីមានគណនីឈ្មោះEar Konal បានចែករំលែកបទពិសោធន៍ផ្តល់ខ្លួនថា(ករណីឆបោក) មានគណនី Daniel Fabian មួយនេះបានadd មកខ្ញុំរួចសុំធ្វើមិត្តដោយសុំធ្វើជាមិត្តភក្តិជិតស្និតតាមរយះបណ្តាញសង្គម មិនបានប៉ុន្មានផងបុគ្គលនេះបាននិយាយថាចង់ផ្ញើរកុំព្យូទ័រ, ទូរស័ព្ទ iPhone 11 pro និងសម្ភារៈប្រើប្រាស់ខ្លះដើម្បីរឹតបន្តឹងមិត្តភាព ។ ក្រោយមកបុគ្គលនេះបាននិយាយថានឹងផ្ញើរមកពីចក្រភពអង់គ្លេសមកប្រទេសកម្ពុជាយើងតាមរយះក្រុមហ៊ុនមួយដោយយកឈ្មោះក្រុមហ៊ុនមកដើរបោកប្រាស់ (សុំមិនបញ្ជេញឈ្មោះតែក្រុមហ៊ុននេះជារបស់សហរដ្ឋអាមេរិកនិងមានសាខាក្នុងប្រទេសជាច្រើនក្នុងនោះក៏មានប្រទេសកម្ពុជាដែរ) បន្ទាប់ពីផ្ញើររួចហើយបុគ្គលនេះបាននិយាយថាគេបានដាក់កញ្ចប់ថវិកា50000ដុល្លារក្នុងនោះដែរ(បញ្ជាក់ថាបុគ្គលនេះបាននិយាយថាថ្លៃសេវាផ្ញើរមកពីអង់គ្លេសមកកម្ពុជាអស់ 7000$ 😂គួរជឿបានអត់បងប្អូនអ្នកធ្លាប់ធ្វើការផ្ញើរឥវ៉ាន់)។ ក្រោយមកបុរសម្នាក់នេះបាននិយាយថាថវិកានិងសម្ភារៈបានមកដល់ប្រទេសកម្ពុជាហើយគ្រាន់តែឲ្យយើងធ្វើតាមលក្ខខណ្ឌរបស់ក្រុមហ៊ុនដើម្បីទទួលរបស់។ ដោយសហការជាមួយស្រ្តីជនជាតិខ្មែរ២នាក់ ស្រ្តីទីមួយបានប្រើលេខទូរស័ព្ទខាងលើទាក់ទងមកខ្ញុំហើយនិយាយថាត្រូវបង់ 700$ ថ្លៃសេវានិងពន្ធដើម្បីដឹកជញ្ជូនពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដល់កន្លែង (បញ្ជាក់ថាផ្ទះខ្ញុំរមៀលដល់ប្រលានដឹកអស់700$ដែរ)។ ក្រោយមកមានស្រ្តីជនជាតិខ្មែរម្នាក់ទៀតបានទាក់ទងមកខ្ញុំម្តងទៀតថាតម្រូវបង់700$ដដែលហើយថាឥវ៉ាន់មិនមែននៅភ្នំពេញទេគឺនៅប្រលានសៀមរាប(ចាប់ផ្តើមជាន់កន្ទុយខ្លួន)




បន្ទាប់មកក៏ទាក់ទងមកទៀតថាបង់ខ្លះសិនក៏បានដើម្បីដឹកឥវ៉ាន់មកភ្នំពេញដោយនិយាយថាបើមិនបង់ឥវ៉ាន់នឹងបញ្ជូនទៅអង់គ្លេសវិញ(បញ្ជាក់ថាគោលការណ៏របស់ក្រុមហ៊ុនមិនមានការបង្វិលឥវ៉ាន់ទៅវិញទេបើគ្មានការចាំបាច់ឬមានបណ្តឹងពីម្ចាស់)។ ក្រោយមកខ្ញុំបានធ្វើការទាក់ទងទៅក្រុមហ៊ុនដើម្បីបញ្ជាក់ : ” 1.គ្មានការដឹកជញ្ជូនឥវ៉ាន់មានតម្លៃដូចជាលុយ, គ្រឿងអលង្ការ..
2.ស្តុកឥវ៉ាន់មានតែ១គត់ក្នុងប្រទេសកម្ពុជាគឺនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មិនមាននៅកន្លែងផ្សេងទៀតទេ
៣. ក្រៅពីលេខទូរស័ព្ទក្រុមហ៊ុន ក្រុមហ៊ុនមិនដែលប្រើលេខផ្សេងដាច់ខាតដោយបញ្ជាក់ថាមានករណីបុរសស្បែកខ្មៅនិងស្រី្តជនជាតិខ្មែរឆរបោកដូចករណីនេះបេះបិទដែលទើបនិងធ្វើការចាប់ខ្លួនហើយមានមនុស្សជាច្រើនដែលជឿសម្តីជនទាំងនោះរួចផ្ញើរឲ្យតាមគេដោយសម្រេចតែជាមួយបុគ្គលនោះរួចបានទាក់ទងក្រុមហ៊ុនតាមក្រោយដោយបានចាញ់បោកគេរួចទៅហើយ” សម្តីបញ្ជាក់របស់ក្រុមហ៊ុន។
បញ្ជាក់យ៉ាងច្បាស់ថាបុគ្គលមួយក្រុមនេះក៏បានប្រើវិធីនេះដើម្បីបោកប្រាស់ខ្ញុំដូចគ្នាដែរ ។ ដូចនេះហើយសូមបងប្អូនធ្វើការប្រុងប្រយ័ត្នឲ្យបានខ្ពស់ដើម្បីកុំឲ្យក្លាយជាជនរងគ្រោះដោយសារជនទុច្ចរិតមួយក្តាប់តូចនេះ។ប្រភព