សូមមានការប្រុងប្រយ័ត្នជាមួយនឹងកម្មវិធីបោកប្រាស់ទាក់ទងទៅនឹងការស្វែងរកកាក់ឌីជីថល

ដោយសារតែភាពពេញនិយមក្នុងការស្វែងរកកាក់ឌីជីថល (cryptocurrency mining) ដែលជារូបិយប័ណ្ណអេឡិចត្រូនិកនោះ ជនខិលខូចបានបង្កើតកម្មវិធីបោកប្រាស់ជាច្រើនដោយអះអាងថា កម្មវិធីរបស់ពួកគេអាចជួយអតិថិជនក្នុងការស្វែងរកកាក់ឌីជីថលដោយមិនចាំបាច់ចំណាយថវិកាច្រើនក្នុងការទិញកុំព្យូទ័រ ឬបង់ថ្លៃអគ្គិសនី ដោយអតិថិជនគ្រាន់តែចំណាយលុយបន្តិចបន្តួច ($12.99 ទៅ $259.99) ក្នុងការទិញកម្មវិធីរបស់ពួកគេតែប៉ុណ្ណោះ។

ប៉ុន្តែបើតាមការរកឃើញរបស់ក្រុមអ្នកស្រាវជ្រាវបានបង្ហាញថា កម្មវិធីទាំងនោះគឺជាកម្មវិធីបោកបញ្ឆោត ហើយវាមិនបានជួយអតិថិជនក្នុងការស្វែងរកកាក់ឌីជីថលនោះទេ។ អ្នកស្រាវជ្រាវបានហៅកម្មវិធីទាំងនេះថា ជាកម្មវិធី BitScam និង CloudScam ហើយពួកគេបានរកឃើញកម្មវិធីនេះចំនួន ២៥ នៅក្នុង Google Play store និង ១៤៥ ទៀតដែលអាចទាញយកមកពីប្រភពផ្សេងៗ។

ទោះបីជាកម្មវិធីខាងលើភាគច្រើនត្រូវបានលុបចេញពីកម្មវិធី Play store ហើយក្ដី នាយកដ្ឋានសូមឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នក្នុងការទាញយកកម្មវិធីណា ដែលសន្យាថានឹងអាចជួយរកលុយឱ្យលោកអ្នកបានដោយងាយៗនោះ។ ម្យ៉ាងវិញទៀតប្រសិនបើលោកអ្នកបានទាញយកកម្មវិធីណាមួយដូចបានបង្ហាញនៅក្នុងរូបភាពនេះ លោកអ្នកគួរតែលុបវាចោលពីក្នុងទូរសព្ទរបស់លោកអ្នក៕

ប្រភពព័ត៌មាន

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online