សូមម្ដាយគ្រប់រូបមេត្តាប្រុងប្រយ័ត្ន! ចំពោះក្មេងតូចៗកុំអោយពាក់ចិញ្ចៀន មានក្មេងតូចម្នាក់បានលេបចិញ្ចៀនចូលពោះ ខណៈអាយុទើបបានជិត១ខួប…
នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Mak Chong Pav បានចែករំលែកព័ត៌មានមួយទាក់ទងនឹងក្មួយគាត់ បានលេបចិញ្ចៀនចូលទៅក្នុងផ្ទះ ខណៈអាយុទើបជិត១ខួបទេ។ ដោយគាត់បានរៀបរាប់មានខ្លឹមសារថា៖ «អាណិតក្មួយណាស់លេបចិញ្ចៀន
ចូលពោះទើបបានជិតមួយខួប ។
តែមិនអីទេនៅគេងពេទ្យរងចាំមើលបត់ជើងសិន។ សូមអ្នកម្តាយគ្រប់រូបកុំពាក់គ្រឿងអលង្ការអោយកូននៅតូចអី ក្មេងចូលចិត្តខាំណាស់ ជាពិសេសពេលធ្មេញដុះគេរមាស់ធ្មេញយើញអីក៏ខាំ។ជូនពរក្មួញឆាប់ជាណាក្មួយ»។
ហើយនៅថ្ងៃដដែល ម្ចាស់គណនីខាងលើក៏បានបញ្ជាក់បន្ថែមទៀតថា «រំភើបណាស់ក្មួយជុះចេញមកវិញបានហើយ។ ភ័យអស់គ្រប់គ្នាហើយរងចាំតំណឹង។សូមអ្នកម្តាយគ្រប់រូបកុំពាក់ជញៀនរឺគ្រឿងអលង្ការលំអរកូននៅតូចអី វាអាចមិនល្អសំរាប់កូន។»។
រឿងរ៉ាវខាងលើជាមួយមេរៀនសម្រាប់ឪពុកម្ដាយគ្រប់រូប ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះក្មេងតូចៗ រឿងពាក់គ្រឿងអលង្ការ។





By: Bonny From: Nation News