សូមស្វាគមន៍ភ្ញៀវទេសចរណ៍កំពុងសម្រុកអញ្ជើញចូលរួមកម្មវិធីកំសាន្តក្នុងខេត្តសៀមរាប

នៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ ស្ថានភាពចរាចរណ៍ក្នុងខេត្តមានភាពមមាញឹកដោយសារបងប្អូនប្រជាពលរដ្ឋតាមបណ្ដាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា បានធ្វើដំណើរមកលេងខេត្តសៀមរាប ព្រោះជាថ្ងៃសម្រាកចុងសប្តាហ៍ គួបនឹងថ្ងៃសម្រាកដែលរដ្ឋាភិបាលបាន អនុញ្ញាឲ្យមន្ត្រីរាជការ និយោជិត កម្មករ ឈប់សម្រាកការងារ នៅថ្ងៃទី១៧ ទី១៨ ទី១៩ ទី២០ និងទី២១ ខែសីហា ឆ្នាំ២០២០ ដើម្បីសងការឈប់សម្រាក របស់មន្ត្រីរាជការ និយោជិត កម្មករ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំជូត ទោស័កដែលត្រូវបានលើកដោយអនុក្រឹត្យលេខ៥០ អនក្រ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០។

ទន្ទឹមនឹងនេះសូមកុំភ្លេច និងត្រូវចងចាំនូវ​ ០៣ចំណុច ដូចខាងក្រោម​ ដេីម្បីការពារ និងចូលរួមទប់ស្កាត់​ជំងឺកូវីដ១៩ ៖
១.កុំភ្លេច ត្រៀមម៉ាស់ ឬក្រម៉ា
២.កុំភ្លេច ជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ)
៣.កុំភ្លេច រក្សាគម្លាតសុវត្ថិភាពសង្គម (ចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩)

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online