សេចក្តីជូនដំណឹង ស្ដីពីលទ្ធផលនៃការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ សម្រាប់ឆ្នាំ២០២២

នៅថ្ងៃសៅរ៍ ទី០៨ ខែមករា ឆ្នាំ២០២២ នេះ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន ៣៩០ច្បាប់ ។

គិតត្រឹមថ្ងៃទី០៨ ខែមករា នេះនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានទទួលឯកសារប្រកាសសរុបចំនួន ១០៧៩៥ច្បាប់ ។

សូមបញ្ជាក់ថា ក្រុមការងារ នៃនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នឹងរង់ចាំទទួលឯកសារប្រកាស ០៧ថ្ងៃក្នុងមួយសប្ដាហ៍ ដោយមិនគិតថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យឡើយ ចាប់ផ្តើមពីម៉ោង០៨:០០ព្រឹក រហូតដល់ម៉ោង ០៥:០០ល្ងាច រយៈពេល១ខែពេញ ពីថ្ងៃទី០១ ដល់ទី៣១ ខែមករា ឆ្នាំ២០២២ ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online