សេចក្តីបំភ្លឺចំពោះករណីល្បែងស៊ីសងនៅក្នុងមូលដ្ឋាន
ខេត្តបាត់ដំបងៈក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាន នគរ បាលខេត្តបាត់ដំបងមានកិត្តិយសសូមជម្រាបជូនសាធារណៈជនពិសេសបងប្អូនដែលនិយមប្រើ ប្រាស់បណ្តាញសង្គមបានជ្រាបថា តាមបទបញ្ជារបស់ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិ បាលខេត្តបាត់ដំបងនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ក៏ដូចជាបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង តម្រូវឱ្យ លោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នង ការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ នៃស្នង ការដ្ឋានធ្វើការពិនិត្យចំពោះករណីប្រព្រឹត្តល្បែង ស៊ីសងពិសេសករណីល្បែងភ្នាល់ទឹកភ្លៀងនៅ ក្នុងមូលដ្ឋានខេត្តបាត់ដំបង ។ ក្នុងករណីឃើញមានការប្រព្រឹត្តិល្បែងភ្នាល់ដោយពិតប្រាកដ សមត្ថកិច្ចនគរបាលនឹងចាត់វិធានការបង្រ្កាបនិង នាំយកអ្នកប្រព្រឹត្តឱ្យទទួលកំហុសស្រប តាម ច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសងនៃព្រះ រាជាណា ចក្រកម្ពុជា ។

ជាមួយនឹងសកម្មភាពខាងលើនេះយើងខ្ញុំសូម ជម្រាបជូនថាក្នុងរយៈពេលកន្លងទៅឯកឧត្តមស្នងការតែងតែដាក់វិធានការជាប់ជាប្រចាំដល់ផែនជំនាញ និងគ្រប់អធិការដ្ឋាននគរបាលក្រុង ស្រុក ឱ្យចាត់វិធានការបង្រ្កាបនូវរាល់អំពើ ល្មើសច្បាប់គ្រប់ប្រភេទដែលក្នុងនោះមានទាំងករណីល្បែងស៊ីសងនោះផង ដោយមិនបានព្រ ងើយកន្តើយនោះទេ ។ ជាលទ្ធផលក្នុងរយៈពេលកន្លងទៅសមត្ថកិច្ចនគរបាលបានធ្វើការស្រាវ ជ្រាវនិងបង្រ្កាបករណីល្បែងស៊ីសងគ្រប់ប្រភេទរួមទាំងល្បែងភ្នាល់ទឹកភ្លៀងផងហើយក្នុង វិធានការនេះក្រៅពីការអប់រំណែនាំក៏មានការ ចាត់ បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ ដំបងទៀតផង ។
បើទោះបីជាសមត្ថកិច្ចនគរបាលបានខិតខំអនុវត្តបែបនេះក៏ដោយក៏នៅកត់សម្គាល់ឃើញថាករ ណីល្បែងស៊ីសងនៅតែមានប្រព្រឹត្តដោយអ្នក ញៀនល្បែងនៅក្នុងមូលដ្ឋាននៅឡើយហើយបញ្ហានេះសមត្ថកិច្ចនគរបាលត្រូវតែបន្តប្រឹង ប្រែងចាត់វិធានការស្រាវជ្រាវនិងបង្រ្កាបជាបន្តទៀត។
ជាមួយនេះដែរយើងខ្ញុំសូមគោរពថ្លែង អំណរ គុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការចូលរួមផ្តល់នូវមតិយោបល់ពីគ្រប់មជ្ឈដ្ឋានមហាជនរួម ទាំងអ្នកសារព័ត៌មានផងដែលមហាជនភាគច្រើនលើសលប់លោកស្អប់ខ្ពើមនូវសកម្មភាពល្បែង ស៊ីសងនេះនិងសូមបន្តចូលរួមសហការណ៍ល្អជា មួយសមត្ថកិច្ចនគរបាលយើងខ្ញុំជាបន្តទៀត ដោយភាតរភាពបំផុត៕(ក្រុមការងារប្រតិកម្មរហ័ស)
ប្រភពៈpage ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង