សេចក្តីបំភ្លឺជូនមហាជនចំពោះផេកហ្វេសប៊ុកឈ្មោះ(ហាងលក់ទូរស័ព្ទដៃនិងIpad)

ខេត្តបាត់ដំបងៈក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបងមានកិត្តិយសសូមជម្រាបជូនសាធារណៈ ជនពិសេសបងប្អូនដែលនិយមប្រើ​ប្រាស់បណ្តាញសង្គមបានជ្រាបថាក្នុងមួយរយៈពេលថ្មីៗនេះមានបងប្អូន អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានបញ្ជូនខ្លឹមសារចូលក្នុងប្រអប់សំបុត្រផេកហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋាន​ I​nbo​x​Pageដែលក្នុងនោះបានសាកសួររកទី​តាំងហាងលក់ទូរស័ព្ទដៃមួយកន្លែងដែលមាន​ម្ចាស់​ផេកហ្វេស ប៊ុកមួយ Facebook Page ដោយសរសេរឈ្មោះទីតាំងនោះថា(ហាងលក់ទូរស័ព្ទដៃនិងIpad)ព្រមទាំងភ្ជាប់ដោយការ​សរ​សេរប្រាប់អតិថិជនថា ទីតាំងរបស់គាត់នោះស្ថិត​នៅផ្ទះលេខ 6789E ខេត្តបាត់ដំបង ជិតសា​លា​រៀន២ធ្នូ។

ក្រៅពីការសាកសួររកទីតាំងនេះបងប្អូនប្រជា​ពលរដ្ឋទាំងនោះសុទ្ធតែបានបង្ហាញនូវក្តីរងគ្រោះដែលបានបង្ក ឡើងដោយម្ចាស់ផេកហ្វេសប៊ុក Facebook Page ខាងលើដោយការដាក់ប្រកា​សលក់ទូរស័ព្ទដៃនិងIpad ប៉ុន្តែពេលអតិថិជន​ទិញ​ហើយផ្ញើប្រាក់ឱ្យគាត់ទៅមុនប៉ុន្តែអតិថិជន​មិនបានទទួល(ទំនិញ) នោះមកឱ្យទេហើយថែម​ទាំង(បិទ)ការទំនាក់ទំនងជាមួយទៀតផងឬទូរ​ស័ព្ទចូលតែមិនព្រមទទួល ។

ក្រោយពេលទទួលបាននូវព័ត៌មាននេះនិងដោយបានការអនុញ្ញាតពី​ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្រុមការងារប្រតិកម្មរហ័សបានធ្វើការស្រាវជ្រាវជាបន្ទាន់លើបញ្ហានេះដែលក្នុងនោះបានធ្វើការទំនាក់ទំនងទៅកាន់លេខទូ​រ​ស័ព្ទដែលបានដាក់ក្នុងនោះផង តែមិនមានអ្នក​ទទួល សោះជាមួយគ្នានេះលោកនាយប៉ុស្តិ៍នគរ​បាលរដ្ឋបាលស្វាយប៉ោ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះទៅដល់ទីតាំងដែលបាន​ដាក់បង្ហាញនៅក្នុងផេក Page ខាងលើ ហើយបាន​បញ្ជាក់ថាសាលារៀន២ធ្នូមានទីតាំងស្ថិត​នៅ​ក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង តែមិនមានទីតាំងលក់ទូរស័ព្ទដូចក្នុងរូបភាពដែលម្ចាស់ផេក Page ខាង​លើបានបង្ហោះនោះទេ ។ ម៉្យាងទៀតនៅខាង​ក្រោមដែលដាក់អាស័យដ្ឋានផ្ទះលេខ 6789E នោះលោក មៀន សុផល មេភូមិកំពង់ក្របី សង្កាត់​ស្វាយប៉ោ បានបញ្ជាក់ថា នៅក្នុងមូល​ដ្ឋានភូមិកំពង់ក្របីរបស់លោកលេខផ្ទះប្រជា​ពលរដ្ឋក្នុងមួយភូមិមានត្រឹមតែជាង៥០០គ្រួសារតែប៉ុណ្ណោះ រីឯលេខផ្ទះ6789Eដែលម្ចាស់ផេកហ្វេសប៊ុកផ្សព្វផ្សាយខាងលើនោះគឺពុំមានឡើយ ។

ឆ្លងតាមរយៈការស្រាវជ្រាវមួយរយៈពេលនេះយើង សូមធ្វើការវាយតម្លៃនិងសន្និដ្ឋានបានថា នៅជិតសាលារៀន២ធ្នូ ក្នុងភូមិកំពង់ក្របីសង្កាត់​ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបងមិនមានហាងលក់ទូរស័ព្ទដៃឈ្មោះ(ហាងលក់ទូរស័ព្ទដៃ​និងIpad)និងមិនមានផ្ទះលេខ 6789E នោះទេ។

ដូចបានជម្រាបជូនខាងលើ សូមសាធារណៈជន​ពិសេសបងប្អូននៅក្នុងបណ្តាញសង្គមមេត្តាជ្រាប ហើយម៉្យាងទៀតសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយម្ចាស់ផេកហ្វេសប៊ុកខាងលើទៅដាក់ពាក្យ បណ្តឹងជា​លាយ​លក័្ខអក្សរនៅទីកន្លែងសមត្ថកិច្ចនគរបាលដែលស្ថិតក្នុងមូលដ្ឋានដែលកំពង់រស់នៅដើម្បីសមត្ថកិច្ចលោកមានមូលដ្ឋានក្នុងការចាត់វិ​ធានការស្រាវជ្រាវស៊ើបអង្កេតជាផ្លូវការលើករណី​នោះ មួយវិញទៀតយើងខ្ញុំក៏សូមជម្រាបបញ្ជាក់ជូនម្ចាស់ផេកហ្វេសប៊ុកខាងលើ បានជ្រាបថា​សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មិនទាន់បាន ធ្វើការចោទប្រកាន់ចំពោះម្ចាស់ផេកខាងលើអំពីអំពើល្មើសច្បាប់ណាមួយនៅឡើយទេ អ្វីជាការលើកបង្ហាញពីខាងដើមគឺជាការដកស្រង់នូវមតិយោបល់របស់បងប្អូនដែលបានបញ្ជូនខ្លឹមសារមកយើងខ្ញុំតែ​ប៉ុណ្ណោះករណីម្ចាស់ផេកហ្វេសប៊ុកខាងលើ​បានឃើញនូវព័ត៌មាននេះសូមមេត្តាអញ្ជើញចេញមកបកស្រាយបំភ្លឺជូនសាធារណៈជនបានជ្រាបពីការពិតនិងភាពត្រឹមត្រូវរបស់ខ្លួនក្នុងនោះដែរប្រសិនបើករណីដែលបានលើកឡើងដោយអ្នកប្រើប្រាស់បណ្តាញ សង្គមដែលថាពួកគាត់ជាជនរងគ្រោះ ក៏ជាការជូនដំណឹងដល់មហាជនគ្រប់មជ្ឈដ្ឋានមេត្តាមានការប្រុងប្រយ័ត្នចំពោះករណីល្មើសច្បាប់ដែលកើតឡើងដោយការ​(ទិញ-លក់)សម្ភារៈវត្ថុតាមរយៈប្រព័ន្ធអនឡាញ​Onlineនេះ ដោយសេចក្តីគោរពរាបអានបំផុត៕(ក្រុមការងាប្រតិកម្មរហ័ស)