ស៊យហើយ Liverpool! ប្រធានក្រុម Hendo ត្រូវអវត្តមានដោយសាររបួស៣សប្ដាហ៍
ប្រធានក្រុម Jordan Henderson នឹងត្រូវអវត្តមានរយៈពេលជិត១ខែ ឬក៏៣សប្ដាហ៍ដោយសាររបួសសរសៃពួរ នេះបើតាមការបញ្ជាក់របស់អ្នកចាត់ការ Jurgen Klopp។

Henderson
ខ្សែបម្រើវ័យ២៩ឆ្នាំ ត្រូវបង្ខំចិត្តប្ដូរចេញក្នុងការប្រកួតដែល Liverpool ចាញ់ Atletico Madrid ០-១ នៅ Champions League កាលពីថ្ងៃអង្គារ ក្រោយរូបគេមានអាការៈមិនស្រួលត្រង់សរសៃពួរ។ Hendo បង្ហាញខ្លួន៣៤ប្រកួតរដូវកាលនេះ និងស៊ុតបញ្ចូលទីបាន៣គ្រាប់។
អំឡុងពេល៣សប្ដាហ៍ដែលកីឡាករសញ្ជាតិអង់គ្លេសអវត្តមាន ក្រុម Liverpool ត្រូវលេងពាន Premier League ទល់នឹង West Ham United, Watford និង Bournemouth, ពាន FA Cup ទល់ Chelsea និង Champions League ទល់ Atletico៕
ប្រភព៖ Dailymail ប្រែសម្រួល៖ http://news.sabay.com.kh/