ស្កាត់ពីនាយមករកការងារធ្វេីមិនទាន់បានផង ត្រូវសមត្ថកិច្ចនគរបាលស្រុកកំរៀងឃាត់ខ្លួនអនុវត្តតាមច្បាប់ព្រោះតែរូបគាត់ប្រព្រឹត្តហិង្សាដោយអាវុធបណ្តាលឱ្យជនរងគ្រោះចំនួន០២នាក់រងរបួស
នៅថ្ងៃ ព្រហស្បតិ៍១០រោចខែបុស្សឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ត្រូវនឹងថ្ងៃទី២៧ ខែ មករា ឆ្នាំ២០២២ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌលោកវរសេនីយ៍ទោ វេ គឹម ចត់ អធិការនគរបាលស្រុកកំរៀង បានដឹកនាំកម្លាំងផ្នែកជំនាញ ឃាត់ខ្លួនជនសង្ស័យ ឈ្មោះឆុំ សុថាត់ ភេទប្រុសអាយុ ២០ឆ្នាំ រស់នៅភូមិគិនបន្ទាយ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យនៅចំណុចភូមិសំរោងឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង នាំមកកាន់អធិការដ្ឋាននគរបាលស្រុកដេីម្បីសាកសួរស្រាវជ្រាវ។
សូមជម្រាបជូនថាមូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី២៤ ខែ មករា ឆ្នាំ២០២២វេលាម៉ោង២៣និង០០នាទីនៅក្នុងក្រុមទី០៤ភូមិសំរោងឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ជនសង័្សយខាងលេីបានប្រេីប្រាស់កាំ-បិត-កា-ប់ទៅលេីជនរងគ្រោះចំនួន០២នាក់គឺឈ្មោះថា ហួ ភេទប្រុសអាយុ ២១ ឆ្នាំរស់នៅភូមិប្រាសាទឃុំប្រាសាទស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ រងរបួសធ្ងន់និងឈ្មោះរិន វីរៈភេទប្រុសអាយុ ១៩ឆ្នាំរស់នៅភូមិគិនបន្ទាយឃុំប្រាសាទស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ រងរបួសស្រាល ក្នុងពេលដែលមានទំនាស់ពាក្យសំដីជាមួយគ្នាក្នុងកន្លែងផឹកស៊ី។
នៅពេលកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរីឯជនសង័្សយបានគេចខ្លួនពីកន្លែង កេីតហេតុ ហេីយពីពេលនោះមក ត្រូវបានសមត្ថកិច្ចនគរបាលចាត់វិធានការស្រាវជ្រាវ រហូតដល់ថ្ងៃនេះទេីបឃាត់ខ្លួនេះជនសង័្សយបាន។
លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀងបានបញ្ជាក់ថា យុវជនទាំង០៣នាក់នេះមានទីលំនៅអចិន្រ្តែយ៍ រស់នៅឯខេត្តបន្ទាយមានជ័យ ហេីយពួកគេចូលមកមូលដ្ឋានស្រុកកំរៀងក្នុងបំណងមករកការងារជាកម្មករដកដំឡូង តែរកមិនទាន់បានការងារធ្វេីផង ពួកគេជួបជុំគ្នាផឹកស៊ីនិងឈានទៅបង្កជាទំនាស់ពាក្យសំដីរួចឈានទៅធ្វេីសកម្មភាពបែបនេះតែម្តង។
នៅពេលនេះនគរបាលស្រុកកំរៀងកសាងសំណុំរឿងបញ្ជូនជនដៃដល់មកកាន់ការិយាល័យជំនាញអនុវត្តតាមច្បាប់៕