ស្តាប់សម្តីជនរងគ្រោះដែលទើបគាស់ចេញពីគំនរអគារ៧ជាន់ទើបដឹងថារន្ធត់ប៉ុណ្ណា
ខេត្តកែប ៖ បើតាមជនរងគ្រោះដែលទើបនឹងយកបានពីអគារបាក់សង្កត់នេះបានឲ្យដឹងថាមនុស្សដែលជួបហេតុការនេះមានដល់ទៅជិត៤០នាក់ឯណោះ រីឯកើតហេតុគឺក្រោយពេលកម្មករជាងបើកលុយពីថៅកែហើយ គ្រាន់តែថៅកែដើរចេញផុតអាគារបាក់ភ្លាមតែម្តង ។ នេះយោងតាមសំដីជនរងគ្រោះដែលទើបនឹងយកបានហើយនិយាយប្រាប់ក្រុមការងារ និងអ្នកសារព័ត៌មាននៅមន្ទីរបង្អែកខេត្តកែប ។

ជនរងគ្រោះបានប្រាប់ថា មានអ្នកនៅរស់មិនទាន់ស្លាប់ប្រហែលជា៧នាក់ទៀត កាលពីព្រឹកនៅនិយាយឮថា ហេវបាយណាស់តែដល់ពេលរសៀលនិយាយលែងឮហើយ ដោយអស់កម្លាំងពេកក៏មិនដឹង ក្រោយពេលឮជនរងប្រាប់ដូច្នេះក្រុមជួយសង្គ្រោះបានបង្កើនការគាស់កាយកាន់តែញាប់ដៃញាប់ជើង និងដាក់ខ្យល់អុកស៊ីហ្សែនបាញ់ចូលទៅក្នុងប្រឡោះគំនរអគារដែលបាក់នោះ ៕




ប្រភព៖ https://kohsantepheapdaily.com.kh/