ស្ត្រីជាម្ដាយប្រើអំពើហឹង្សាលើកូនបង្កើត និងប្អូន យកម្ជុលមកចាក់បាតជើង ! ព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង មិនដាក់ទោសទណ្ឌ ដោយធ្វើកិច្ចសន្យា និងអប់រំ ឱ្យត្រឡប់ទៅផ្ទះ
ខេត្តកំពង់ឆ្នាំង÷ លោក ស្រី សុដា ប្រធានការិយាល័យប្រឆាំង ជួញដូរ និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងថា ក្រោយពីឆ្លងយោបល់ទៅកាន់ លោក អ៊ុិត សុធា ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្ត លោកបានសម្រេច មិនដាក់ទោសទណ្ឌលើស្ត្រីរូបនោះឡើយ ដោយអោយធ្វើកិច្ចសន្យា បញ្ឈប់ការប្រើអំពើរហឹង្សាលើកុមារ ទៅថ្ងៃខាងមុខទៀត។
-សូមរំលឹកថា កាលពីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង20:30 នាទីនៅចំណុច
ផ្ទះជួល ភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង សមត្ថកិច្ចនគរបាលរដ្ឋបាលកំពង់ឆ្នាំង បានឃាត់ខ្លួនស្ត្រីម្នាក់ឈ្មោះ ស៊ន គន្ធា ភេទស្រីអាយុ៣០ឆ្នាំ (មុខរបរធ្វើការក្នុងហាងឲ្យគេ) មានទីលំនៅស្នាក់នៅផ្ទះជួល ភូមិទួលក្រឡាញ់សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ពីបទប្រើអំពើហឹង្សាក្នុងគ្រួសារ ដោយយក(ម្ជុលចាក់ជើងកូនខ្លួនឯង និងប្អួនស្រីបង្កើត) បណ្ដាលអោយរបួសមុតបាតជើង(សងខាង)ទាំង២នាក់ ។
-ដើមហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានឲ្យដឹងថា ដោយសារតែកូនរបស់គាត់និងប្អូន ចេះតែដើរលេង ទៅឆ្ងាយៗពីផ្ទះ ជាពិសេសទៅលេងទឹក នៅតាមវាលស្រែម្ដុំទួលអំពិល ដោយសារម្ដាយភ័យខ្លាចកូន និងប្អួន របស់ខ្លួន លង់ទឹកស្លាប់ ហើយមិនស្ដាប់ផង ក៏យកម្ជុលចាក់ជើងកូននិងប្អួន ដើម្បីមានបំណងអោយចាំ កុំឲ្យទៅដើរលេង។
-ជនរងគ្រោះដែលជាកុមាររី និងកុមារា ទាំងពីរនាក់ដែលត្រូវជាកូនបង្កើតនឹងត្រូវជាប្អូនមានឈ្មោះ÷
១- ស៊ន ធារ៉ា ភេទប្រុសអាយុ១០ឆ្នាំ(ត្រូវជាកូនជនសង្ស័យ)
២- ស៊ន ស្រីពៅ ភេទស្រីអាយុ០៨ឆ្នាំ(ត្រូវជាប្នូនស្រីជនរងគ្រោះ)។




