ស្ត្រីម្នាក់ខឹងក្រោធយកកាំបិតអារ.ឆូតមុខក្មេងៗស្រីអាយុ៥ឆ្នាំ និងចាក់ប៉ុនប៉ង…

រាជធានីភ្នំពេញ:កាន់ជើងកូនខ្លាំងពេកនាំឱ្យខ្លួនប្រព្រឹត្តិបទល្មើសធ្ងន់ធ្ងរ គឺស្ត្រីម្នាក់ នេះ បានយកកាំបិតទៅវាស អារ.ឆូត ទទឹងមុខក្មេងស្រីអាយុ៥ឆ្នាំម្នាក់ ដែលមានសម្រស់ស្រស់ស្អាត ឲ្យរយះចេញឆ្អឹងរងរបួសធ្ងន់ធ្ងរ និងចាក់លើដៃ ប៉ុនប៉ងនឹងសម្លាប់ តែទីបំផុតត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ក្នុងបុរីភពថ្មីឈូកវ៉ា២ ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។

មូលហេតុដែលខឹងខ្លាំងមោហ៍បាំងបែបនេះ ដោយសារតែស្ត្រីដៃដល់ខឹងក្មេងស្រីរងគ្រោះយកដុំថ្មគប់ទៅលើកូនប្រុសរបស់ខ្លួនបណ្ដាលឱ្យបែកក្បាលកាលពី២ថ្ងៃមុន ។ ស្ត្រីដៃដល់ឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ , រីឯក្មេងស្រីរងគ្រោះឈ្មោះ ឡ.ម.វ.ល.យ អាយុ៥ឆ្នាំ រងរបួស ផ្ទៃមុខ ច្រមុះ ក និងដៃ ស្នាក់នៅក្នុងសង្កាត់សំរោងក្រោម ។

បើតាមការសាកសួរ ស្ត្រីដៃដល់ថែមទាំងបានប៉ុនប៉ងចាក់.កក្មេងស្រីរងគ្រោះដើម្បីសម្លាប់ទៀតផង ប៉ុន្តែមិនបានសម្រេច។ ពេលនេះ ស្ត្រីដៃដល់កំពុងស្ថិតក្នុងចំណាត់ការប៉ូលិសខណ្ឌពោសែនជ័យ ៕