ស្នងការខេត្តពោធិសាត់បដិសេដ ថាករណីដុ​តគោយន្តពលរដ្ឋដឹកអុស គឺមិនបានពាក់ព័ន្ធនឹងអាជ្ញាធរទេ ព្រោះ…

ស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ បានអះអាងថាក្រុមការងារអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wild Alds) គឺ ជាអ្នកដុតបំផ្លាញគោយន្តរបស់ប្រជាពលរដ្ឋនាពេលថ្មីៗនេះពោលគឺ មិនមាន ការពា ក់ព័ន្ធជាមួយ សមត្ថកិច្ចនគរបាលនិង អាជ្ញាធរមូលដ្ឋាន របស់ខេត្តពោធិ៍សាត់ ទេ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើយោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ នេះ ៕កាន់តែ លម្អិតសូមអានសេចក្តីបំភ្លឺព័ត៌មានរបស់ស្នងកា រដ្ឋាននគរ បាលខេត្ត ពោធិ៍សាត់ !​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមរំលឹកថា គណនីហ្វេសប៊ុកផេក Pheng Vannak News ដែលបង្ហោះរូបភាព គោយន្តពលរដ្ឋដឹកត្រូវការពារព្រៃឈើចាប់ដុតចោល ឆេះហ្មត់ ដោយភ្ជាប់ជាមួយសំណេរថា « ដឹកឈើអត់ចាប់មកចាប់អ្នកដឹកអុសតិចតួចទៅ ? ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ នៅភូមិអូរចាន់ ឃុំស្វាយសរ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានប្រជាពលរដ្ឋម្នាក់ បានឲ្យដឹងថា គាត់ខំខ្ចីលុយធនាគារ ដើម្បីទិញគោយន្តមួយនេះ សម្រាប់រករបរចឹញ្ចឹមជីវិតប្រចំាថ្ងៃ ខំរកមិនដែលសម្រាកទេ ដើម្បីបានលុយមកបង់ធនាគារវិញ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែថ្ងៃនេះ បែរជាអង្គការ និងអាជ្ញាធរ ស្ទាក់ចាប់គោយន្តរបស់គាត់ ដែលមានដឹកអុសតិចតួច ដុតចោល ដោយគ្មានចិត្តអាណិតអាសូរអ្នកក្រសោះ ។បើប្រឹងប្រែងការពារព្រៃឈើម្លឹងៗ ម្ល៉េះព្រៃឈើមិនហិនហោចដូចសព្វថ្ងៃទេ ។ ប៉ុន្តែអស់លោកអង្គការ និងអាជ្ញាធរ អារកបានតែក្ដាមខ្យង ចំណែកតោ និងខ្លាមិនដែលហ៊ានប៉ះ» ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By: Bonny From: Liker KH