ស្នាដៃកូនខ្មែរពីររូប អំឡុងពេលបិទខ្ទប់ បានបង្កើតវេបសាយកក់បន្ទប់សណ្ឋាគារ និង tour

 

ដោយមើលបញ្ហា និងជាឱកាសអំឡុងពេលបិទខ្ទប់កូវិដនៅឆ្នាំ២០១៩ ។ កូនខ្មែរពីររូបបានបង្កើតវេបសាយកក់បន្ទប់សណ្ឋាគារ និងកញ្ចប់សេវាកម្ម (booking platforms) ។

ជាទូទៅអ្នកដើរកំសាន្តលក្ខណៈគ្រួសារ រឺក៏លក្ខណៈឯកជនគឺតែងប្រឈមមុខជាមួយនឹងបញ្ហាកង្វះខាតនូវ
ពត៌មាននិងពិបាករកការស្នាក់នៅ និងសេវាផ្សេងៗ ។ នេះហើយទើបធ្វើឱ្យផុសឡើងនូវវេបសាយរបស់កូនខ្មែរដែលឈ្មោះថា camboexplorer.com ដើម្បីមកជួយដោះស្រាយបញ្ហាបងប្អូនទាំងអស់គ្នា។

តាមរយៈបទសម្ភាសន៍ជាមួយនឹងក្រុមការ KAN (Khmer Absolute New) លោក Hong Kie និង អេង សុធារ៉ា ដែលជាសហស្ថាបនិកបានបានរៀបរាប់ថា វេបសាយមួយនេះត្រូវបានបង្កើតឡើង ដើម្បីសម្រួលដល់ម្ចាស់អាជីវកម្ម និងភ្ញៀវ ដែលមានលក្ខណៈ B2B និង B2C ។

ហើយលោកក៏បានបន្ថែមទៀតថាក្រៅពីការកក់ ភ្ញៀវអាចបញ្ចេញមតិ និងពិន្ទុផងដែរ។ បន្ថែមពីលើនេះទៅទៀតម្ចាស់អាជីវកម្មទាំងអស់ក៏អាចចុះឈ្មោះដើម្បីទទួលបានសេវាកម្ម និងប្រតិបត្តិការសេវាកម្មរបស់ខ្លួនផងដែរ។ ហើយបច្ចុប្បន្នយើងមានសណ្ឋាគារលើសពី ១០០ និងមានកញ្ចប់សេវាកម្មច្រើនជាង ២០ ទូទាំងប្រទេស។

យ៉ាងណាមិញលោក Hong Kie បានបន្ថែមទៀតថាយើងនិងខំប្រឹងពង្រឹងពង្រីក ដើម្បីប្រគួតប្រជែង ហើយយើងត្រៀមខ្លួនជាស្រេចដើម្បីប្រឡូកចូលទីផ្សាជាតិ និងអន្តរជាតិ៕
ស្វែងយល់បន្ថែមៈ www.camboexplorer.com

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online