ស្រវឹងចំថ្ងៃចូលឆ្នាំចិនប្រេីពូថៅធំបង្កហិង្សាក្នុងគ្រួសារត្រូវសមត្ថកិច្ចនគរបាលស្រុកថ្មគោលឃាត់ខ្លួនអនុវត្តតាមច្បាប់
កាលពីថ្ងៃអង្គារ១៥រោចខែបុស្សឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ត្រូវនឹងថ្ងៃទី០១ខែកុម្ភៈឆ្នាំ២០២២ វេលាម៉ោង២០និង៥០នាទី នៅចំណុចក្រុមទី១២ភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីហិង្សាក្នុងគ្រួសារ (បទហិង្សាដោយចេតនាមានអាវុធ) បង្កឡើងដោយឈ្មោះ ហ៊ុន ត្រឹម ភេទប្រុសអាយុ៥៧ឆ្នាំ រស់នៅភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង បានផឹកស្រាស្រវឹងហេីយយកពូថៅវាយនិងច្រានទៅលើប្រពន្ធរបស់គាត់ឈ្មោះ ប៉ាក យ៉ែន អាយុ៥៣ឆ្នាំ បណ្តាលឱ្យរងរបួសពកក្បាលផ្នែកខាងក្រោយ ដួលសន្លប់នៅហ្នឹងកន្លែងហេីយត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកថ្មគោល។
អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯកលឹម ពុទ្ធីឡាស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោលបានដឹកនាំកម្លាំងផ្នែកជំនាញរួមនឹងមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលឃាត់ខ្លួនជនសង័្សយមកកាន់អធិការដ្ឋាននគរបាលស្រុក។
-វត្ថុតាងមានពូថៅធំចំនួន០១ដែលពេលនេះសមត្ថកិច្ចកំពុងចាត់ការតាមផ្លូវច្បាប់ហេីយ៕