ស្រីជនជាតិកូរ៉េម្នាក់បានធ្លាក់ពីលើអគារខុនដូរSky Lar ជាន់ទី២៤ ចុះមកក្រោមបណ្ដាលឱ្យស្លាប់ភ្លាមៗ
ភ្នំពេញ៖ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ៤១ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ជនរងគ្រោះជាស្ត្រីជនជាតិបរទេសនោះ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជាជនជាតិកូរ៉េ អាយុ៣២ឆ្នាំ។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីខាងលើនេះ បើយោងតាមការបញ្ជាក់ពីសន្តិសុខដែលយាមនៅកន្លែងកើតហេតុខាងលើ បានឱ្យដឹងថា៖ គាត់បានឃើញស្រ្តីរងគ្រោះ ធ្លាក់ពីលើអគារខុនដូSky Lar ជាន់ទី២៤ ចុះមកក្រោម បណ្ដាលឱ្យស្លាប់ភ្លាមៗ នៅនឹងដីឡូត៍មួយកន្លែងដែលនៅក្បែរនោះ តែគាត់មិនដឹងថាមកពីមូលហេតុអ្វីទេ។ ភ្លាមៗនោះ សន្តិសុខយាមនៅអគារខុនដូ Sky Lar ក៏បានរត់ទៅប្រាប់សមត្ថកិច្ចមូលដ្នានឱ្យបានដឹង។
ក្រោយមកសមត្ថកិច្ចបានឃាត់ខ្លួនបុរស២នាក់ជាជនជាតិបរទេសទៅសាកសួរផងដែរ ។ ក្រោយពេលកើតហេតុមន្រ្តីការិយាល័យបច្ចេកទេស នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យ សាកសព តែមិនទាន់សន្និដ្ឋានថា នេះជាករណីឃាតកម្ម ឬយ៉ាងណានោះទេ គឺកំពុងតែស្រាវជ្រាវបន្ត៕




