ស្រីប្រុស៣៥នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន

ព្រះសីហនុ÷ ក្រោមការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង១៣:៣០នាទី ថ្ងៃទី១៧ ខែមីនា​ ឆ្នាំ​២០២២ កម្លាំងជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត ចំនួន ១៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុង​ គឹមហួរ នាយការិយាល័យ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា និងមានការសម្របសម្រួលផ្នែកនីតិវិធីច្បាប់ពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះពន្លាតសមត្ថកិច្ចដែនដី សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំនួន ០៣នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក គិត ប៊ុនធឿន មេបញ្ជាការរងស្រុក និងជាប្រធានស្នាក់ការសន្តិសុខវាលធំ ធ្វើការចុះបង្ក្រាបមុខសញ្ញាពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិ៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (ម្តុំភ្នំពេជ្រនិល)។

ក្នុងប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចជំនាញ បានឃាត់ខ្លួនជនសង្ស័យ ចំនួន ៣៥នាក់ (ស្រី ០១នាក់) ជាជនជាតិខ្មែរ។ ចាប់យកវត្ថុតាងរួមមាន:

១/ ម្សៅសថ្លា ចំនួន ៦៨ កញ្ចប់​

២/ ថ្នាំ​គ្រាប់​ពណ៌ក្រហម​ ១០គ្រាប់

៣/ ខ្សៀ​រសម្រាប់ជក ០៥

៤/ ដបសម្រាបជក់​ ០៤

៥/ ថង់ច្រកមួយចំនួន

៦/ កន្រ្តៃ ០៣

៧/ អាវុធខ្លី K59 លេខ​: ៣៧២៧ ០១ដេីម​, បង់​ ០១​, គ្រាប់​ ០៦គ្រាប់

៨/ ម៉ូតូ​ ១០គ្រឿង​

៩/ ទូរស័ព្ទដៃ​ ១៣គ្រឿង

១០/ POWER BANG ០២គ្រឿង​

១២/ ដាវ​ ០១ដេីម​

១៣/ កាំបិតបុ័ងតោ ០១

១៤/ ប្រាក់​រៀល​ ១២០,០០០រៀល​។

សូមជម្រាបជូនថា÷ កន្លងមកសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ ធ្វើការបង្រ្កាបមុខសញ្ញាពាក់ព័ន្ធករណីគ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្រ្តខេត្ត បានជាច្រើនករណី ហេីយជនសង្ស័យដែលឃាត់ខ្លួន តែងឆ្លេីយប្រាប់ថា គ្រឿងញៀន គឺបានទិញពីទីតាំងខាងលើ មកដល់ពេលនេះកម្លាំងសមត្ថកិច្ចយើង បានពន្លាតសមត្ថកិច្ចដែនដី ចុះបង្រ្កាបតែម្តង។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ការិយាល័យជំនាញ អ.ហ ខេត្ត ដើម្បីបន្តនីតិវិធីច្បាប់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online