ស្រីប្រុស ១៥នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បង្ក្រាបពាក់ព័ន្ធនឹងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
ព្រះសីហនុ÷ គោរពតាមបទបញ្ជាដ៏មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២២ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ ចំនួន ១៥នាក់ ដឹកនាំដោយលោករសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យ សហការមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ដឹកនាំដោយលោកអនុសេនីយ៍ឯក អ៊ុក ពិសិដ្ឋ មេបញ្ជាការ ចុះបង្ក្រាបមុខសញ្ញាពាក់ព័ន្ធនឹងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០៣ទីតាំងផ្សេងគ្នា ស្មើនឹង ០៣លើក ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ។
ក្នុងប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចកងរាជអាវុធហត្ថ បានឃាត់ខ្លួនជនសង្ស័យចំនួន ១១នាក់ (ស្រី ០៣នាក់) និងចាប់យកវត្ថុតាង (០៣លើក) រួមមាន :
១/ ម្សៅសថ្លា ចំនួន ៣៧កញ្ចប់ ទម្ងន់ស្មើនឹង ៨២,៧៣ក្រាម
២/ ខ្សៀជក់ ០៦
៣/ ដបជក់ ០៤
៤/ ដែកកេះ ០១
៥/ ដាវដែក ០១
៦/ ទូរស័ព្ទដៃ ០៨គ្រឿង
៧/ ម៉ូតូ ០២គ្រឿង
៨/ លុយខ្មែរ ៣៥០,០០០រៀល
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកការិយាល័យប្រឆាំងគ្រឿងញៀន អ.ហ ខេត្ត ដើម្បីបន្តសាកសួរតាមនីតិវិធីច្បាប់៕