ស្រ្តីខ្លាំងពីរក្រុមប្រើហឹង្សាដាក់គ្នាក្នុងនោះម្នាក់បានចូលមន្ទីពេទ្យ

ស្រ្តីខ្លាំងពីរក្រុមប្រើហឹង្សាដាក់គ្នាក្នុងនោះម្នាក់បានចូលមន្ទីបង្អែកស្រុកគិរីវង ។ ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៏ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានសម្របសម្រួលនិតិវិធីច្បាប់ពី ឯកឧត្តម ឯក ឆេងហួត ព្រៈរាជអាជ្ញា នៃសាលាដំបូងខេត្តតាកែវ ក្រោយពីបានទទួល័ត៌មានពីលោកអនុសេនីយ៍ឯក គាន រី នាយប៉ុស្តិ៍(ស្តីទី)ព្រៈបាទជាន់ជុំ លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានចាត់កម្លាំងជំនាញចុះសង្កេតការ ងារជាបន្ទានជាក់ស្តែងនៅព្រឹកថ្ងៃសុក្រ២កើត ខែមិគសិរ ឆ្នាំ ខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ០៦:៣០នាទី នៅភូមិពោធិខ្វិត ឃុំ ព្រះបាទជាន់ជុំ ស្រុក គិរីវង់ ខេត្ត តាកែវ មានកើតករណីហឹង្សាដោយចេតនា (ទៅវិញទៅមក) បង្កដោយជនសង្ស័យមានគ្នា០២នាក់ រួមមាន ៖
ទី១.ឈ្មោះ វ៉ា សុភ័ក្រ ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅភូមិពោធិ៍ខ្វិត ឃុំ ព្រះបាទជាន់ជុំ ស្រុកគិរីវង់ ទី២.ឈ្មោះ វ៉ា សុខអាង ភេទស្រី អាយុ៤៣ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា បានធ្វើសកម្មភាពយកដុំថ្មវាយទៅលើជនរងគ្រោះឈ្មោះ ឆាយ ពៅ ភេទស្រី អាយុ៥១ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ បណ្តាលអោយរងរបួសបែកក្បាលពីខាងលើប្រវែង៤ស.ម ។
សូមបញ្ជាក់ថា: មុនដំបូងឈ្មោះ ឆាយ ពៅ បានយកដុំថ្មវាយទៅលើឈ្មោះ វ៉ា សុភ័ក្រ មុន តែឈ្មោះ វ៉ា សុភ័ក្រ បានចាប់ដុំថ្មបានក៏វាយទៅលើឈ្មោះ ឆាយ ពៅ វិញ ហើយករណីឈ្មោះ វ៉ា សុភ័ក្រ ក៏បានរងរបួសពកក្បាលពីខាងក្រោយផ្នែកខាងឆ្វេង ហើមផ្លោតដៃខាងឆ្វេង និងរលាត់ភ្លោតដៃ ដាច់រលាត់កផ្នែកខាងក្រោយ ដោយឈ្មោះ ឆាយ ពៅ បានប្រើហឹង្សាមកលើខ្លួនវិញ ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញនគរបាលស្រុកកំពុង ធ្វើការសាកសួរ និង កសាងសំណុំរឿងតាមនីតិវិធី ៕